ស្វីតណាស់! ខួបស្នេហា២ឆ្នាំ ម៉ៃយ៉ា បង្ហោះរូបយ៉ាងផ្អែមល្ហែម ជាមួយគូស្នេហ៍ - TrueID

ស្វីតណាស់! ខួបស្នេហា២ឆ្នាំ ម៉ៃយ៉ា បង្ហោះរូបយ៉ាងផ្អែមល្ហែម ជាមួយគូស្នេហ៍

June 21, 2021

ភ្នំពេញ៖ តារាសម្ដែង និងពិធីការិនីកូនកាត់អាល្លីម៉ង កញ្ញា ម៉ៃយ៉ា ក្រោយចូលសិល្បៈបានច្រើនឆ្នាំ តារារូបនេះកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ និងគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងតារារូបនេះមានទាំងសមត្ថភាព និងរូបសម្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ លើសពីនេះទៅទៀត បច្ចុប្បន្ននាងកាន់តែទទួលបានការងារច្រើនជាងមុន មិនថាសម្ដែង ធ្វើពិធីការិនី និងថតសម្អាងការនោះទេ។

មិនត្រឹមតែជោគជ៏យលើការងារសិល្បៈ មុខរបរផ្ទាល់ខ្លួននោះទេ តែគេចាប់អារម្មណ៍ឃើញថា ជីវិតគូរបស់នាងក៏កាន់តែជោគជ័យខ្លាំង ខណៈដែលតារារូបនេះមានសង្សារចេះជួយមើលថែ និងផ្ដល់ក្ដីស្រលាញ់ទៅកាន់នាងខ្លាំងផងដែរ។ ពិតណាស់ បើទោះបីកញ្ញា ម៉ៃយ៉ា មានគូស្នេហ៍ភេទដូចគ្នា តែនាងនៅតែហ៊ានបង្ហាញដោយបើកចំហរ មិនមានការលាក់លៀមអ្វីឡើយ។

ជាក់ស្ដែង ចាប់តាំងពីកញ្ញា ម៉ៃយ៉ា ទាក់ទងជាមួយគូស្នេហ៍មកទល់ពេលនេះបានរយៈពេល ២ឆ្នាំហើយ។ ក្នុងនោះដែរស្របពេលដល់ថ្ងៃខួបស្នេហា ២ឆ្នាំ យប់មិញនេះ តារាស្រីរូបនេះ បានដឹកដៃគូស្នេហ៍ទៅញ៉ាំអាហារពេលល្ងាចតែពីរនាក់យ៉ាងសាមញ្ញ តែមើលទៅអ្នកទាំងពីរ ពិតជាផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅចំពោះគ្នាទៅវិញទៅមកយ៉ាងគួរឲ្យសរសើរតែម្ដង។ ក្រោយតារាសម្ដែងរូបនេះបង្ហោះរូបអបអរថ្ងៃខួបស្នេហា២ឆ្នាំរួច ក៏មានមិត្តភក្ដិ និងអ្នកគាំទ្របានចូលទៅ Comment ជូនពរគូស្នេហ៍មួយគូនេះស្រលាញ់គ្នាជារៀងរហូត៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ម៉ៃយ៉ា 
  កញ្ញា ម៉ៃយ៉ា 
កញ្ញា ម៉ៃយ៉ា 
កញ្ញា ម៉ៃយ៉ា 
  កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
  កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
  កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
  កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា  និងគូស្នេហ៍
 កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...