បរទេស៖ ប្រិយមិត្តប្រាកដជាស្គាល់ កញ្ញា មាន សូនីតា ដោយបច្ចុប្បន្ននេះ នាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការតែងខ្លួនរបស់នាងតែងតែធ្វើឲ្យហ្វេនមួយចំនួន នាំគ្នាចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា ព្រោះមើលទៅតែងតែស្អាតជានិច្ច។
យ៉ាងណាមិញ ថ្មីៗនេះ មាន សូនីតា បានបង្ករឲ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមជាខ្លាំង ដោយនាង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងសាជាថ្មី បន្ទាប់ពីមិនបានហោះហើរទៅកាន់ស្រុកក្រៅដោយសារតែបញ្ហាកូវីដ២ឆ្នាំមកនេះ។ ជាមួយគ្នានេះ តាមរយៈរូបភាពដែល សូនីតា បានចែករំលែក ពិតជាគួរឲ្យទាក់ទាញទៅលើទិដ្ឋភាពនៅទឹកដីនោះខ្លាំងមែនទែន ជាពិសេសនោះគឺ មើលទៅ សូនីតា ពិតជាចាយភាពហ៊ឺហា ហាយសូជាខ្លាំងមែនទែន៕
គួរបញ្ជាក់ផងដែរថា នេះដំណើរកម្សាន្តទៅក្រៅប្រទេសនេះ មិនមែនជាលើកទីមួយសម្រាប់តារាស្រីរូបនេះនោះទេ ដោយ មាន សូនីតា ធ្លាប់បានទៅតាមបណ្ដាប្រទេសផ្សេងៗជាង៣០ប្រទេសរួចទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖