ភ្នំពេញ៖ លោក ជា វិបុល គឺជាពិធីករប្រុសមួយរូប ដែលមានសម្តីចាក់ទឹកមិនលេចរូបនេះបានសាងប្រជាប្រិយភាពសម្រាប់ខ្លួនឯង និងគ្រួសាររបស់លោកឲ្យមហាជនជាច្រើន បានស្គាល់លោកតាមរយៈការធ្វើជាពិធីករនិយាយក្នុង កម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗ។
មួយវិញទៀត លោកជា វិបុល បានសាងគ្រួសារជាមួយ អ្នកនាងគង់ សុជាតិដែលមានអាជីពជាអ្នកសម្តែងរឿង និងជាពិធីការនី ប្រចាំប៉ុស្ត៍ទូរទស្សន៍ហង្សមាស ។ ជាពិសេស ពួកគេទទួលបានកូនប្រុសស្រី ជាចំណងដៃអាពាហ៍ពិពាហ៍របស់ ពិធីករ និងពិធីការិនីទាំងពីររូបនេះហើយពួកគេទាំងពីរក៏ទើបតែរៀបចំមង្គលការ ឲ្យកូនប្រុសកាលពីឆ្នាំទៅផងដែរ។ កាលពីម្សិលមិញនេះលោកបានថតរូបជាមួយកូនស្រីរបស់លោក ដោយភ្ជាប់ជាមួយចំណងជើងថា៖
គួរបញ្ជាក់ផងដែលថា ពាក្យពេចន៍ដែលលោកបានសរសេររៀបរាប់មកនេះគឺបានបញ្ជាក់អំពីទំនួលខុសត្រូវ ដែលឪពុក ម្ដាយ គ្រប់រូបត្រូវតែមាន និងផ្ដល់ទៅកូនៗគ្រប់រូបជាមួយនឹងភាពកក់ក្ដៅ ការស្រឡាញ់ និងភាពយកទុកដាក់ មូលហេតុតែមួយ គឺចង់ឃើញកូនមានចំណេះដឹង ជាមនុស្សល្អសម្រាប់គ្រួសារ និងសង្គមជាតិ៕
ទស្សនារូបភាពខាងក្រោម៖