គួរឲ្យស្អប់តែក្នុងរឿងទេ Yoo In Soo នៅក្រៅ ហ្វេនស្រលាញ់ស្ទើរលេប - TrueID

គួរឲ្យស្អប់តែក្នុងរឿងទេ Yoo In Soo នៅក្រៅ ហ្វេនស្រលាញ់ស្ទើរលេប

February 5, 2022

កម្សាន្ត៖ ទស្សនិកជន ដែលបានតាមដានទស្សនារឿងភាគកូរ៉េ All of us are Dead ប្រាកដជាស្គាល់តួអង្គចិត្តអាក្រក់ Gwi Nam ថាគួរឲ្យស្អប់ប៉ុណ្ណាហើយ។ ដោយឡែក ងាកមកមើលនៅក្រៅសាច់រឿងវិញ ហ្វេនៗនាំគ្នាលង់ស្រលាញ់នឹងតារាសម្ដែងប្រុសនេះទៅវិញ។

Yoo In Soo
Yoo In Soo

ជាមួយគ្នានេះដែរ តួអង្គក្បត់នេះ សម្ដែងដោយ Yoo In Soo ដែលលោកទើបតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញខ្លួននៅក្នុង រឿងភាគ ដ៏ល្បីល្បាញមួយនេះ។ ទន្ទឹមនឹងនោះ តារាប្រុសវ័យ២៣ឆ្នាំរូបនេះ ទទួលបាន ការកោតសរសើរ ពីមហាជន ទៅលើសមត្ថភាពសម្ដែងយ៉ាងល្អ ដែលធ្វើឲ្យ សាច់រឿង កាន់តែជក់ចិត្តថែមទៀត។

Yoo In Soo
Yoo In Soo

អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់ចិត្តទៅលើ In Soo ទៀតនោះគឺជារូបរាង និង សម្រស់ដ៏មានមន្ដស្នេហ៍របស់លោក ដែលធ្វើឲ្យហ្វេនភ្លេចអស់ថា លោកសម្ដែងជាតួដែលគួរឲ្យស្អប់នៅក្នុងរឿង។ ជាពិសេស តារាសម្ដែងរូបសង្ហានេះ ទទួលបាន ប្រជាប្រិយភាព និង ល្បីល្បាញ ជាខ្លាំងក្នុងបណ្ដាញសង្គម។ 

Yoo In Soo
Yoo In Soo

គួរបញ្ជាក់ផងដែរថា Yoo In Soo មិនមែនទើបតែចូលសម្ដែងនោះទេ ពោលគឺលោកសម្ដែងជាតួអង្គបន្ទាប់បន្សំតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ចំណែកឯ រឿងភាគដំបូងដែលខ្លួនបានសម្ដែងនោះគឺ Strong Woman Do Bong Soon៕

ប្រភព៖ ASIANWIKI.com

Yoo In Soo
Yoo In Soo
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...