កម្សាន្ត៖ កាលពីពេលកន្លងទៅមានពាក្យចចាអារាមថា Kylie Jenner មានផ្ទៃពោះកូនទី២ជាមួយអតីតស្វាមី Travis scott បានធ្វើឲ្យមហាជនចាប់អារម្មណ៍តាមដានជាខ្លាំងថា រឿងនេះជាការពិតឬយ៉ាងណា ព្រោះតែ Kylie តែងតែរក្សាភាពឯកជនរបស់នាងជានិច្ច។
ថ្មីៗនេះ Kylie Jenner បានស្រាយចម្ងល់របស់មហាជនដែលតែងតែតាមដានចង់ដឹងរឿងការមានផ្ទៃពោះរបស់នាងចំៗមិនលាក់លាមទៀតទេ។ ទោះបីមិនមានដំណឹងថា Kylie បានត្រឡប់មកត្រូវគ្នាវិញជាមួយអតីតស្វាមីដែលជាតារារ៉េបដ៏ល្បីល្បាញ Travis scott ក៏ដោយ ប៉ុន្ដែទង្វើបានបង្ហាញច្បាស់ៗហើយថា ពួកគេនូវតែស្រលាញ់គ្នាដូចដើម។
មហាជនជាច្រើនក៏ដូចជាមិត្តភក្ដិក្រុមគ្រួសារបងប្អូនស្រីរបស់ kylie បានចូលរួមអបអរទៅលើការមានបុត្រទី២របស់នាងតាមរយៈវីដេអូមួយដែល kylie បានបង្ហោះនៅលើគណនី Instagram បង្ហាញពីគ្រួសារតូចយ៉ាងមានសុភមង្គល។ វាជារឿងភ្ញាក់ផ្អើលមែនទែនសម្រាប់មហាជន សូម្បីតែគ្រួសារបងប្អូនរបស់នារីអភិជនម្នាក់នេះក៏មានការភ្ញាក់ផ្អើលមិនស្ទើដែរព្រោះតែពួកគេមិនដឹងរឿងនោះទេ៕
ដើម្បីឲ្យកាន់តែច្បាស់ សូម្បីទស្សនាវីដេអូដែល Kylie Jenner បានបង្ហោះនៅក្នុងគណនី Instagram របស់នាងថ្មីៗនេះ៖