ភ្នំពេញ៖ ពិតណាស់ ជីវិតគ្រួសារគ្មានអ្នកណាចង់មានការបែកបាក់ប្រេះឆាគ្នានោះឡើយ ដោយហេតុថារស់នៅមិនចុះសម្រុងនឹងគ្នា ឬក៏អាចថាអស់និស្ស័យនឹងគ្នា ទើបធ្វើឲ្យដៃគូសម្រចចិត្តបញ្ចប់ទំនាក់ទំនង បន្សល់នូវត្រឹមពាក្យជាមេម៉ាយ ឬពោះម៉ាយជាដើម។
ជាមួយគ្នានេះ បើក្រលេកទៅមើល មិត្តស្រី នាយចឺម អ្នកនាង សេង សុឃីម ដែលសព្វថ្ងៃ អ្នកនាងក៏ជាប់ឈ្មោះជាមេម៉ាយកូនមួយ មួយរូបផងដែរ។ ដោយក្នុងនោះ ក៏មានមតិមួយចំនួនបាននិយាយបែបចំអកឡកលើយថា ហេតុអ្វីបានជាតារាល្បីៗមានមុខមាត់ នាំគ្នាទៅយកមេម៉ាយមកធ្វើគូជីវិតទៅវិញ។
យ៉ាងណាមិញ គ្រាន់តែបានឃើញមតិចោទសួរបែបមិនឲ្យតម្លៃស្រ្តីមេម៉ាយបែបនេះ មិត្តស្រី លោកចឺម មិននៅស្ងាមឡើយ បានចេញមកប្រតិកម្មបែបចំ ដោយអ្នកនាង បាននិយាយបកស្រាយ ទៅកាន់អ្នករិះគន់ថា ហេតុអីមិនឲ្យតម្លៃស្រ្តី តើគ្រាន់តែជាមេម៉ាយខុសអ្វី ក្នុងនោះ អ្នកនាង ថែមទាំងបន្ថែមថា មួយម៉ាត់ថា បើមេម៉ាយគ្មានសម្ថភាពក៏គ្មានអ្នកមកយកនោះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
@ivykhim Reply to @reaksastore093 ♬ original sound - Seng Sokhim