កម្សាន្ត ÷ កាលពីថ្ងៃទី ២៩ ខែឧសភា នៅក្នុងសហគមន៍អនឡាញរបស់កូរ៉េ ការបង្ហោះដែលមានចំណងជើងថា «V បានពាក់ក្រវិលដែល Jennie ធ្វើជាគំរូសម្រាប់ថ្ងៃនេះ» ត្រូវបានបង្ហោះ ដែលការបង្ហោះនោះរួមមានរូបថតរបស់ V នៅអាកាសយានដ្ឋាន ដើម្បីចេញដំណើរទៅអាមេរិក នៅព្រឹកថ្ងៃដដែល ហើយផ្ទាំងរូបភាពដើមបានចង្អុលបង្ហាញថា V បានបង្ហាញខ្លួនដោយពាក់ក្រវិលម៉ាក Chanel ដែល Jennie បានក្លាយជាគំរូយុទ្ធនាការ។
ទោះបីជាយ៉ាងណាក៏ដោយ មានភាពខុសប្លែកគ្នារវាងរូបថតផលិតផលពិត និងទម្រង់ក្រវិលដែល V បានពាក់ ដូច្នេះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន មិនជឿថាទាំងនេះជាក្រវិលគូស្នេហ៍របស់ Jennie និង V នោះទេ លើសពីនេះ ថ្មីៗនេះមានការអះអាងនៅក្នុងសហគមន៍អនឡាញជាច្រើនថា Jennie និង G-Dragon បានណាត់ជួបគ្នារហូតដល់ខែមុន។
អ្នកនិយមលេងអ៊ីនធើណែត បានចង្អុលរូបថតពីរសន្លឹកដែល Jennie និង G-Dragon ថតជាមួយនារីម្នាក់កាលពីដើមខែមេសា ហើយជឿថារូបថតនោះត្រូវបានថតនៅថ្ងៃតែមួយ ដោយផ្អែកលើខោ និងក្រវិលដែលស្ត្រីពាក់ ដែលនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតស្មានថារហូតដល់ខែមេសា G-Dragon និង Jennie នៅតែនៅជាមួយគ្នា។
គួររំលឹកផងដែរថាមុននេះ កាលពីថ្ងៃទី ២៣ ឧសភា Jennie និង V ត្រូវបានគេចាប់អារម្មណ៍ថាមានពាក្យចចាមអារ៉ាមថា ពួកគេកំពុងណាត់ជួបគ្នានៅលើកោះ Jeju តែដោយសារ Jennie ត្រូវបានគេសន្មត់ថា ជាមិត្តស្រីរបស់ G-Dragon ពីមុនមក ពាក្យចចាមអារ៉ាមអំពីការបែកគ្នាពីមេក្រុម BIGBANG ក៏ផ្ទុះឡើងក្នុងពេលតែមួយ ក្រោយមកនៅពេលដែល Jennie និង V ទាំងពីរបានបង្ហោះរូបថតសខ្មៅរបស់ពួកគេនៅលើ Instagram ការរំពឹងទុកបានកើតឡើងថា តើនេះជាការទទួលស្គាល់ដោយប្រយោលនៃស្នេហារបស់ពួកគេឬអត់។
ជាមួយគ្នានេះដែរ នៅពេលដែល G-Dragon បង្ហោះរូបភាពដែលបង្ហាញពីកថាខណ្ខជាភាសាអង់គ្លេសនៅលើ Instagram របស់លោកកាលពីប៉ុន្មានថ្ងៃមុន អ្នកនិយមលេងអ៊ីនធើណែតបានបកស្រាយឃ្លានេះ ហើយចាប់ផ្តើមពាក្យចចាមអារ៉ាមថាលោកកំពុងជេរ V និង Jennie។
យ៉ាងណាបច្ចុប្បន្ននេះ ខណៈពេលដែលទាំង YG និង Big Hit មិនទាន់បានបញ្ចេញការឆ្លើយតបណាមួយ ចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធើណែតជុំវិញ G-Dragon Jennie និង V និងការរំពឹងទុកដោយគ្មានមូលដ្ឋាន អំពីទំនាក់ទំនងរបស់ពួកគេ គឺគ្រាន់តែជាការជជែកមិនឈប់ឈរ ដែលធ្វើឱ្យមានការព្រួយបារម្ភ៕
ប្រភព: Kbizoom