កម្សាន្ត៖សម្រាប់អ្នកគាំទ្រតារាថៃ គឺតែងលើកនិយាយដូចៗគ្នាថា សឹងគ្រប់តារាសម្តែងថៃគឺសុទ្ធតែពោរពេញដោយសមត្ថភាពសម្តែងខ្ពស់ព្រមទាំងទេពកោសល្យល្អឥតខ្ចោះទៅតាមតួអង្គរាល់ពេលសម្តែងម្តងៗ។
ក្នុងនោះផងដែរបើយោងតាមប្រភពកម្សាន្តថៃមួយបានឲ្យដឹងថា ក្រោយពីតារាប្រុស ២ រូបប្រចាំផលិតកម្ម GMM25 ដើរតួអង្គជាថៅកែបង្ហាញរូបស្រស់សង្ហាមិនធម្មតាធ្វើឲ្យហ្វេននារីៗលង់ស្នេហាមិនធម្មតា។
ចង់ដឹងអត់តើតារាប្រុសទាំង ២ រូបនោះជានរណា?
១. Dj Push
នៅក្នុងរឿងភាគមួយក្រោមចំណងជើងថា «Boss & Me» តារាសម្តែងប្រុស Dj Push គឺបានដើរជាតួអង្គ CEO ឬ ថៅកែប្រុសយ៉ាងសង្ហា ធ្វើឲ្យទស្សនិកជនល្ងង់លើតួឯកប្រុសគ្រប់ៗគ្នា។ សម្រាប់រឿងភាគនេះ Dj Push បានដើរតួសម្តែងជាមួយតួឯកស្រីដ៏ស្រស់ស្អាតគឺកញ្ញា Aom Sushar។
២. Luke Ishikawa
ចំណែកតារាសម្តែងប្រុសកូនកាត់ជប៉ុននិងអាមេរិកLuke Ishikawa បានដើរជាតួអង្គថៅកែនៅក្នុងរឿង «Oh! My Boss» ដែលមានតួឯកស្រី Mook Worranit។ គួរបញ្ជាក់ថាបន្ទាប់ពីរឿងភាគនេះចាក់បញ្ចាំងដោយទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុកមកធ្វើឲ្យតារាប្រុសរូបនេះទទួលបានប្រជាប្រិយភាពខ្ពស់ប្រចាំប្រទេសថៃនិងបណ្តាប្រទេសដទៃទៀតផងដែរ៕