ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តជាច្រើន តែងតែចាប់អារម្មណ៍ និងបានឃើញជាញឹកញាប់ពីភាពស្និទ្ធស្នាល រវាង តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា និង តារាចម្រៀង លោក សុវត្ថិ មុនីនាគ ដែលអ្នកទាំងពីរ បានបង្ហាញពីសកម្មភាពកម្សាន្ត ជាមួយគ្នា នៅលើបណ្ដាញសង្គមកាលពីកន្លងមក។
ដោយឡែក ថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានចេញមកទាក់ទាញការយកចិត្តទុកដាក់ពីទស្សនិកជនទាំងឡាយ បន្ទាប់ពី បានបង្ហោះរូបភាពសាជាថ្មីជាមួយនឹង លោក សុវត្ថិ មុនីនាគ ដែលជារូបភាពចេញកម្សាន្ត ព្រមទាំងបង្ហាញសាររីករាយឆ្នាំថ្មីជាមួយគ្នាយ៉ាងកក់ក្ដៅ ទៀតផង។
យ៉ាងណាមិញ ទោះបីជានេះមិនមែនជាលើកដំបូងក៏ដោយ តែក្រោយពីមានការបើកបង្ហាញបែបនេះ គឺពិតជាធ្វើឲ្យមហាជន តាមដាននិងចង់ដឹងពីរឿងរ៉ាវរបស់អ្នកទាំងពីរ រហូតដល់មានការសង្ស័យ ពីទំនាក់ទំនងលើសពីមិត្តភាពរបស់ពួកគេ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖