កូរ៉េខាងត្បូង៖ តារាចម្រៀង Mina ដែលជាអតីតសមាជិកក្រុម AOAបានសារភាពថា ខ្លួននាង ពេលនេះ កំពុងតែមានទំនាក់ទំនងស្នេហាម្តងទៀតហើយ។
ក្នុងនោះ Mina បានថ្លែងប្រាប់សារព័ត៍មាន HankookIlbo តាមរយៈបទសម្ភាសន៍ថា ពេលនេះនាងកំពុងតែទំនាក់ទំនង ដោយបានបញ្ជាក់ដូច្នេះថា៖ ពេលនេះ ខ្ញុំមានសង្សារហើយ។ នាងបានអធិប្បាយថា៖ខ្ញុំបានស្គាល់គាត់ អស់រយៈពេល ៤ឆ្នាំមកហើយ ហើយក៏ជាមិត្តភក្តិនឹងគ្នាផងដែរ។ អស់រយៈពេលពីរបីខែមកហើយដែលយើងក្លាយជាគូស្នេហ៍ គាត់មានបុគ្គលិកលក្ខណៈស្រដៀងនឹងខ្ញុំ។
Mina បានពន្យល់យ៉ាងច្បាស់ពីមូលហេតុដែលនាងសម្រេចចិត្តបង្ហាញនាងថាកំពុងមានស្នេហាហើយបានពន្យល់ថា៖
ក្នុងនោះដែរ Mina បានបន្ថែមថា មិត្តប្រុសរបស់នាងគឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បុរស ហើយបានលើកទឹកចិត្តនាងឱ្យចាប់ផ្តើមអាជីវកម្មសម្លៀកបំពាក់របស់នាងផ្ទាល់ទៀតផង។ នាងបានពន្យល់ថា គាត់បានជួយនាង និងបានផ្តល់ដំបូន្មានដល់នាង ខណៈដែលនាងកំពុងចាប់ផ្តើមអាជីវកម្មថ្មីរបស់នាង។
ទន្ទឹមនេះដែរ ស្រីស្អាត Mina ក៏ធ្លាប់ផុងខ្លួន នៅក្នុងរឿងអាស្រូវស្នេហាបោកប្រាស់ ក្រោយពីបែកធ្លាយរូបថតនាង និងអតីតមិត្តប្រុស។ ខណៈពេលរូបភាពរបស់នាងត្រូវបានគេទម្លាយ អ្នកលេងអ៊ីនធឺណិត បានបញ្ជាក់ថា Mina បានលួចមិត្តប្រុសរបស់នាង៕
ប្រភព៖ Allkpop