ថៃ៖ បន្ទាប់ពីរឿងចម្រូងចម្រាស ជាបន្តបន្ទាប់ តារាសម្ដែងស្រី Kwan Usamanee ក៏បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន ជាពិសេស នៅពេលដែលនាងបានបង្ហើបពីដំណើរជីវិត ដែលបានរៀបចំត្រៀមទុកនាពេលអនាគត។
ក្នុងនោះដែរ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការផ្ដល់បទសម្ភាសន៍មួយ បង្ហាញពីការរៀបចំគោលដៅជីវិត ខណៈដែលបានបញ្ជាក់ថា ពេលនេះនាងមានអ្នកយល់ចិត្តរួចហើយ ព្រមទាំងចង់មានគ្រួសារទៀតផង។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ នោះគឺ តារាស្រី Kwan ថែមទាំងបានបង្ហើបពីរឿងសាងអនាគត នៅពេលដែលត្រូវបានគេសួរនាំពីការលាឈប់ពីសិល្បៈក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដោយរូបនាងបានលើកឡើងថា រូបនាងគួរតែរៀបការមិនលើសពី៥ឆ្នាំទេ បើមិនដូច្នេះទេ នាងក៏មិនអាចមានកូនបានដែរ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏នៅតែអះអាងថា ប្រសិនបើវាមិនមែនបែបនោះ នាងនៅតែអាចរស់នៅម្នាក់ឯងបាន គឺរស់នៅដើម្បីខ្លួនឯងដើម្បីបុគ្គលិក និងដើម្បីសាច់ញាតិរបស់នាង ដែលចាំនៅពីក្រោយខ្លួននាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖