ចិន៖ មកទល់នឹងពេលនេះ បើទោះបីជាមិនបានប្រឡូកនៅក្នុងសិល្បៈដូចពីមុនក្ដី តែតារាស្រី Fan Bingbing នៅតែអាចទាញចិត្តអ្នកទស្សនាជាមួយនឹងការបង្ហាញខ្លួនរបស់ខ្លួន មិនបានបច្ចុប្បន្ននេះ ឬកាលពីមុនៗឡើយ។
ជាពិសេស ថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ដែលបានថតនៅក្នុងព្រឹត្តិការណ៍មួយ កាលពី ១៦ ឆ្នាំមុន ស្រាប់តែ ត្រូវបានចែករំលែក និងទទួលបានការចាប់អារម្មណ៍ភ្លាមៗ ដោយបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ Fan Bingbing ក្នុងវ័យ ២៥ ឆ្នាំ ទៀតផង។
ម៉្យាងវិញទៀត ខណៈដែលនៅក្នុងរូបទាំងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនឈរក្បែរ ក្រុមតារាសម្ដែងល្បីៗដូចជា Andy Lau Nicky Wu ក៏រូបនាង នៅតែលេចធ្លោជាមួយនឹងសម្រស់ដ៏មុ.ត.ស្រួ.ច ព្រមទាំងតុបតែងខ្លួនពោរពេញដោយភាពទាក់ទាញ ចាយសម្រស់ផូរផង់ដូចទេពធីតា ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖