ចោលឈ្មោះតារា​ ក្លាយងារជាជំទាវ​​ ផាន់​ ម៉ូនីកា​ ប្រេីជីវិតយ៉ាងស្រស់បំព្រងជាមួយគ្រួសារ - TrueID

ចោលឈ្មោះតារា​ ក្លាយងារជាជំទាវ​​ ផាន់​ ម៉ូនីកា​ ប្រេីជីវិតយ៉ាងស្រស់បំព្រងជាមួយគ្រួសារ

October 26, 2021

ភ្នំពេញ៖ បើរំឮកទៅពេលវេលាកាលពីជាង ១០ឆ្នាំមុន ជឿជាក់ថាមហាជនច្បាស់ជាធ្លាប់បានស្ដាប់ និងស្គាល់ម្ចាស់បទ «រំចង់ស្រែកែខ្លួន» ជាក់ជាមិនខាន ព្រោះបទចម្រៀងមួយបទនេះ អ្នកនាង ផាន់ ម៉ូនីកា បានបកស្រាយបានយ៉ាងពីរោះលន្លង់លន្លោច និងទទួលបានការគាំទ្រច្រើនខ្លាំងកាលពីជំនាន់នោះ។

ជាមួយគ្នានេះដែរ ស្របពេលកំពុងមានឈ្មោះល្បីល្បាញ គិតចាប់តាំងពីចុងឆ្នាំ ២០១៣ មក អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីសិល្បៈម្ដងបន្តិចៗរហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមិញ បើទោះបីជាលែងប្រឡូកក្នុងវិស័យរាំច្រៀងទៀតក៏ពិតមែន ប៉ុន្តែអ្នកនាង ផាន់ ម៉ូនីកា ក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មហាងស៊ុបដ៏ល្បី និងក្លាយជាម្ចាស់គ្រប់គ្រងខាងផ្នែកផលិតផលថែរក្សាសម្រស់ផងដែរ។ ជាពិសេស ក្រោយរៀបការរួចជាមួយស្វាមីដែលគេស្គាល់ថាមានងារជាឯកឧត្តម អតីតតារាស្រីរូបនេះ ក៏សំងំសើយសុខជាមួយគ្រួសារយ៉ាងមានសុភមង្គល ដោយអ្នកនាងបានបំពេញតួនាទីជាម្ដាយ ជាភរិយាដ៏ល្អមើលថែគ្រួសារផង រ៉ាប់រងលើអាជីវកម្មផង ទើបធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាងអាចរស់នៅដោយចុះសម្រុងគ្នា និងមានសុភមង្គល អ្នកណាៗក៏ប្រាថ្នាចង់បាន៕

ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា 
ផាន់ ម៉ូនីកា និងគ្រួសារ
ផាន់ ម៉ូនីកា និងគ្រួសារ
ផាន់ ម៉ូនីកា និងគ្រួសារ
ផាន់ ម៉ូនីកា និងគ្រួសារ
ផាន់ ម៉ូនីកា និងគ្រួសារ
ផាន់ ម៉ូនីកា និងគ្រួសារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...