តៃវ៉ាន់៖ ថ្មីៗនេះ យោងតាម ទំព័រ 163 បានរាយការណ៍ថាតារាសម្តែងស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei បាននាំគ្នាទៅតុលាការ ដើម្បីដោះស្រាយបញ្ហាពីជម្លោះ ក្នុងការមើលថែរក្សាកូន ក៏ដូចជាថ្លៃមើលថែទាំ។
ប៉ុន្តែ លទ្ធផលនៃការជំនុំជម្រះ ត្រូវបានលាតត្រដាងជាមួយនឹងលក្ខខណ្ឌ ដោយតាមនោះដែរ តារាស្រី Barbie Hsu ស្ម័គ្រចិត្ត លះបង់ចោលថ្លៃចិញ្ចឹមកូនប្រចាំខែដែល អតីតស្វាមីបង់តាមលក្ខខណ្ឌនៃអាពាហ៍ពិពាហ៍មុន របស់ខ្លួន ខណៈដែលតាម កិច្ចព្រមព្រៀងលែងលះ នៅចុងឆ្នាំ ២០២១ អ្នកទាំងពីរបានព្រមព្រៀងគ្នាថា រៀងរាល់ខែ លោក Wang Xiaofei នឹងផ្ញើប្រាក់ឧបត្ថម្ភដល់ Barbie Hsu ប្រហែល ៣០០០ ដុល្លារជាប្រាក់ឧបត្ថម្ភ។
លើសពីនេះ តារាស្រីរូបនេះ បាននិយាយថា នាងនឹងបណ្តេញអ្នកបើកបរ អតីតមេដោះ ដែលនៅជាមួយគ្រួសារយូរមកហើយ ចាប់តាំងពីពួកគេរៀបការ ខណៈដែលតម្លៃនៃការជួលពួកគេទាំងនេះ គឺលោក Wang Xiaofei ជាអ្នកបង់ថ្លៃឈ្នួល។ ហើយ Barbie Hsu នឹងជួលអ្នកបំរើថ្មី ដោយនាងនឹងចេញថ្លៃចំណាយលើ ការរស់នៅប្រចាំថ្ងៃ ដូចជា ភ្លើង ទឹក និងបុគ្គលិក ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេដឹងទៀតថា តារាស្រីរូបនេះបានរារាំងអតីតស្វាមីមិនឲ្យមកមើលកូន ដោយមិនថាជាហេតុផលណាក៏ដោយ អតីតស្វាមីរបស់នាង នឹងមិនត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខកូនៗឡើយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖