ភ្នំពេញ៖ ប្រិយមិត្តអ្នកអានទាំងអស់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីតារាសម្ដែង អ្នកនាង គឹម លីហ្សា ដែលជាតារាមានប្រជាប្រិយភាព ប៉ុន្តែមួយរយៈធំចុងក្រោយនេះ រូបនាងមិនសូវលេចមុខក្នុងការងារសិល្បៈនោះទេ ដោយកំពុងកាក់កបជាមួយការងាររកស៊ីពីរ បីមុខ ទាំងវិស័យអនឡាញជាដើម។
យ៉ាងណាមិញ បើទោះបីជា អ្នកម្ដាយកូនពីររូបនេះ ជាប់ឈ្មោះជា នារីជោគជ័យរឿងការងាររកស៊ីក៏ពិតមែន ប៉ុន្តែអកុសល រូបនាងបែរជាអភ័ព្ទក្នុងរឿងស្នេហា ដោយទើបតែធ្លាយដំណឹងលែងលះស្វាមីអនិកជន បន្សល់ទុកចំណងដៃកូនៗចំនួនពីរនាក់។
លើសពីនេះ បើក្រឡេកទៅមើលសកម្មភាពក្នុងបណ្ដាញសង្គមរបស់ តារាស្រីរូបនេះ ពិតជាគួរឲ្យសរសើរដោយតែងតែបង្ហោះពីការរកស៊ីជោគជ័យជាច្រើនមុខ និងមើលថែការងារទោះជាការងារបែបមនុស្សប្រុស ឬស្រី រូបនាងមិចុះចាញ់នោះឡើយ។
អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះគឺ កាលពីយប់មិញ គឹម លីហ្សា បានធ្វើឲ្យមហាជនស្រឡាំងកាំងជាខ្លាំង ជាមួយរូបថតមួយសន្លឹក ដែលរូបនាងបានកាន់ថ្នាំក្នុងដៃមួយកញ្ចប់ ដោយនៅលើកញ្ចប់បានបញ្ជាក់ច្បាស់ៗថាជាថ្នាំមកពីមន្ទីរពេទ្យសម្រាកព្យាបាលជំងឺផ្លូវចិត្ត។ តាមរយៈរូបថតមួយសន្លឹកនេះដែរ អ្នកនាង គឹម លីហ្សា បានភ្ជាប់មកពាក្យពេចន៍ចាក់ដោតមួយឃ្លាថា សម្ពាធ ។
ក្រោយពីឃើញរូបថត និងដឹងពីស្ថានភាពផ្លូវចិត្តរបស់ គឹម លីហ្សា កំពុងមានបញ្ហា បានធ្វើឲ្យហ្វេនៗទាំងអស់អាណិតជាពន់ពេក ព្រមទាំងនាំគ្នាបញ្ចេញមតិលើកទឹកចិត្តគ្រប់គ្នា៕