កូរ៉េខាងត្បូង៖ ថ្មីៗនេះ Tiffany សមាជិកក្រុម Girls' Generation និងជាតារាសម្ដែង Anupam Tripathi ដែលគ្រប់គ្នាស្គាល់ថាជា Ali ក្នុងរឿង «Squid Game» បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបចិត្តជាមួយនឹងរូបថតដ៏រីករាយរបស់ពួកគេ។
គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន នៅលើគណនី Instagram កម្មវិធីអនឡាញ របស់ Tiffany គឺ Breakfast With Tiffany ក៏បានផ្សព្វផ្សាយ រូបភាពរបស់ Anupam ផងដែរ ដោយបានកាត់តររូបរបស់លោកទៅតាម Concept របស់រឿង «Squid Game»។
ទន្ទឹមនឹងនោះ ក្រោយ Tiffany បានបង្ហោះរូបភាពជាច្រើនរបស់ខ្លួន ជាមួយនឹង Anupam ថែមទាំងបានចែករំលែករូបថតនំខួបកំណើត ឲ្យ Anupam លើកទី៣៣ ថែមទៀត មិនតែប៉ុណ្ណោះតារាចម្រៀងស្រីរូបនេះ ក៏បានបញ្ចូលលេខរបស់ Ali គឺលេខ១៩៩ នៅ Caption ក្នុងគណនី Instagram របស់នាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo