រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល បុរសម្នាក់អះអាងថា ជាស្វាមីរបស់បេក្ខភាពបវរកញ្ញាពាក់ស្លាកលេខ០៧ ទៅអុកឡុកក្នុងការប្រកួត ផ្អើលក្រុមការងារនៅស្ថានីយទូរទស្សន៍ និងមានបញ្ហាចម្រូងចម្រាស់ រហូតដល់ចេញមុខបកស្រាយទាំំងសងខាង។
យ៉ាងណាមិញ ស្តាប់ការបកស្រាយទាំងសងខាងរួច ស្រាប់តែពេលនេះ អតីតភរិយាចេញមក ទម្លាយរឿងដើមចមគ្រប់យ៉ាង ឮហើយ មហាជនខ្លោ.ចចិត្តជំនួស មិនគួរធ្វើបាបចិត្តប្រពន្ធដើមថ្នាក់នេះ ហើយមហាជននាំគ្នាសរសើរទឹកចិត្តប្រពន្ធ អីក៏ល្អម្លេះ រកមួយស្រុកមិនទាន់បានមួយផង។
ជាក់ស្តែង អតីតហ៊ានស្បថស្លា.ប់ចោលកូនទាំង៣ថា រាល់ពាក្យខ្លួននិយាយសុទ្ធតែពិតៗ រូបនាងគឺឆ្លងកាត់ការឈឺចា.ប់សព្វគ្រប់ ដល់ថ្នាក់ ព្រមទទួលឲ្យស្វាមីមានប្រពន្ធ២នាក់ ព្រមធ្វើការក្នុងហាងរកស៊ីតែមួយ មិនហ៊ានរករឿង មិនហ៊ានជេរស្តី ព្រោះដឹងប្តីស្រឡាញ់ខ្លាំង រហូតបែកចែកឲ្យស្វាមីទៅផ្ទះប្រពន្ធម្នាក់មួយថ្ងៃថែមទៀត តែបែរជា នារីរូបនោះធ្វើដាក់ខ្លួនឆ្អែតខ្លាំង ដែលសម្តីឈឺចាប់បំផុត ពេលស្រីនោះថា «ខ្លួនសម្តែង ធ្វើល្អដាក់មុខប្តី តែធាតុពិតមិនចឹងទេ» ទាំំងដែលស្រីនោះ អ្នកដណ្តើមស្វាមី ចូលមកជីវិតគ្រួសារខ្លួន ដឹងហើយថា គេមានប្រពន្ធកូនរួចហើយ សួរថា នរណាមិនឈឺ?។
ជាចុងបញ្ចប់ រូបនាងបញ្ជាក់ថា ខ្លួនសំណូមពរឲ្យអ្នកទាំងពីរ បញ្ឈប់ការទាក់ទងនឹងខ្លួន ព្រោះឃើញការLiveរបស់អតីតគឺ ទាញខ្លួនចូលក្នុងរឿងនេះដែរ ជាងនេះទៅទៀត រូបនាងហួសចិត្តខ្លាំង ក្រោយបេក្ខនារីរូបនេះ អះអាងច្បាស់ៗថា អតីតប្តីខ្លួននិងរូបនាង មិនមែនជាស្វាមីភរិយានឹងគ្នា មិនធ្លាប់មានសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នា សូម្បីតែកូនក៏គ្មានជាមួយគ្នា ត្រឹមជាអតីតសង្សារ ខណៈដែលរឿងពិត បេក្ខនារីនេះជាអ្នកបំបែកចំណងគ្រួសារគេ ហើយថែមទាំង ធ្លាប់រលូ.តកូនជាមួយអតីតប្តីខ្លួន ដែលពេទ្យសង្ស័យថា អាចមកពីប្រើថ្នាំទម្លា.ក់ថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Top Scoop News