រាជធានីភ្នំពេញ ៖ នរណាមិនអាណិត តារាសម្តែង សឿ សុធារ៉ា ធ្លាប់ជាតារាស្រីស្រស់ស្អាត គេឯងលួចចិត្តច្រណែន មានគ្រួសារមានសុភមង្គល ជីវិតសឹងតែល្អឥតខ្ចោះ ប៉ុន្តែក្រោយមរ.ណភាពរបស់អ្នកម្តាយ ទើបបែកធ្លាយរូបនាង មានវិបត្តិផ្លូវចិត្តជាង៥ឆ្នាំមកហើយ ដោយសារតែបំណុលរុំខ្លួនពេក។
តួយ៉ាង ក្រោយឃើញស្ថានភាពជីវិតតារាស្រីរូបនេះគួរឲ្យអាណិត ម្តាយក៏ស្លា.ប់ ស្វាមីក៏ចែកផ្លូវគ្នា អារម្មណ៍លែងនឹងនរ នៅទទួលខុសត្រូវចិញ្ចឹមកូនទាំងពីរទៀតនោះ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជូនផ្ទះថ្មីតម្លៃ២ម៉ឺនដុល្លារ ទុកឲ្យតារាស្រីរូបនេះចាប់ផ្តើមជីវិតថ្មី មានលំនៅស្ថានជ្រកកោននឹងគេ។
ជាមួយគ្នានេះ ឃើញឯកឧត្តម ខៀវ កញារិទ្ធ បានជួយអតីតភរិយានិងកូនៗរបស់ខ្លួននោះ តារាចម្រៀង សាពូន មីដាដា ទម្លាយរឿងទទួលប្រាក់ឧបត្ថម្ភចំនួន២ម៉ឺនដុល្លារពីឯកឧត្តម កាលពី១៦ឆ្នាំមុន ដែលមួយឆាកជីវិតរូបលោកមិនធ្លាប់បានស្គាល់ទឹកប្រាក់ដូច្នេះឡើយ ដោយរៀបរាប់យ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានផ្ទះមួយខ្នងហើយនោះ ពេលនេះ តារាសម្តែង សឿ សុធារ៉ា ត្រូវគេផ្តល់ឲ្យដីមួយប្លង់នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ជាមួយគ្នានេះ មហាជននាំគ្នាជូនពរនិងផ្តល់កម្លាំងចិត្តឲ្យតារាសម្តែងស្រីរូបនេះ ឆាប់សះស្បើយពីជំងឺផ្លូវចិត្តធ្ង.ន់ធ្ង.រ និងបានវិលត្រឡប់ចូលសិល្បៈវិញឆាប់ៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖