កម្សាន្ត ÷ មានរយៈពេលមួយរយ:ហើយ ចាប់តាំងពី V របស់ BTS បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធី Fashion Week របស់ CELINE ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ វានៅតែជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុង K-Pop ខណៈដែលតារារូបនេះ បានដើរតាមផ្លូវក្នុងទីក្រុងប៉ារីសសម្រាប់កាលវិភាគ CELINE របស់លោក ហើយបានបញ្ចេញពន្លឺនៃភាពស្រស់សង្ហា នៅចំពោះមុខទស្សនិកជនទូទាំងពិភពលោក។
ជាការប្រសើរណាស់ វាហាក់ដូចជានៅពេលដែល V ទទួលយកការអញ្ជើញនោះ CELINE ចង់ធ្វើឱ្យប្រាកដថា idol រូបនេះពិតជាមានអារម្មណ៍ពិសេស និងធានាថាលោកបានចូលរួមក្នុងព្រឹត្តិការណ៍នោះយ៉ាងពិសេសផងដែរ ក្រោយអ្នកនិយមលេងអ៊ីនធើណែត បានរកឃើញតម្លៃនៃសណ្ឋាគារដែល V កំពុងស្នាក់នៅ។
ទន្ទឹមនឹងនោះ វាហាក់បីដូចជា CELINE បានធានាថា V មានភាពសុខស្រួល ក្នុងការស្នាក់នៅរបស់លោក នៅពេលដែលពួកគេបានដាក់តារាបនរុសរូបនេះ នៅក្នុងសណ្ឋាគារផ្កាយ ៥ Peninsula ដ៏មានកិត្យានុភាពក្នុងទីក្រុងប៉ារីស យោងតាមរូបថតរបស់សណ្ឋាគារ និងពី Instagram របស់ V វាហាក់បីដូចជា V កំពុងនៅក្នុងសួន Rooftop យោងទៅតាមការពិពណ៌នា នៅលើគេហទំព័រ ឈុតនេះមានដំបូលរាបស្មើជាមួយនឹងទិដ្ឋភាព ដ៏ស្រស់ស្អាតបំផុតមួយនៃទីក្រុងប៉ារីស។
យោងតាមគេហទំព័រនេះ តម្លៃនៃសណ្ឋាគានេះក្នុងមួយយប់មានតម្លៃប្រហែល ១៣,១០០ ដុល្លារ ហើយដោយពិចារណាថា V បានស្នាក់នៅសណ្ឋាគារ សម្រាប់រយៈពេលបីយប់នៃការស្នាក់នៅរបស់លោក នោះសរុបគឺប្រហែល ៣៩,៣០០ ដុល្លារ ដែលសម្រាប់ភាពប្រណីត ការចំណាយក៏មិនគួរឱ្យភ្ញាក់ផ្អើលដែរ ប៉ុន្តែការពិតដែលថា CELINE ចង់ផ្តល់ឱ្យ V នូវបន្ទប់ និងបទពិសោធន៍ដ៏ល្អបំផុតមួយ នៅក្នុងទីក្រុងប៉ារីស បង្ហាញឱ្យឃើញថាតើតារារូបនេះមានឥទ្ធិពលប៉ុណ្ណា៕
ប្រភព: Koreaboo