ថៃ៖ ជាការពិតណាស់ សម្រស់របស់តារាស្រី Mai Davikah បានក្លាយជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គមអាស៊ីម្តងហើយម្តងទៀត។ ពោលសម្រស់តារាស្រីវ័យ ២៩ ឆ្នាំតែងតែលេចចេញមកជាមួយនឹង ការតុបតែងយ៉ាងមុខលេចធ្លោរបស់នាងរួមមាន ចិញ្ចើមក្រាស់និងថ្ពាល់ពណ៌ផ្កាឈូក ប្រើពណ៌ភ្នែក ស្រាលៗ និងបបូរមាត់ពណ៌ទឹកក្រូច។ នេះក៏ជាស្ទីលតុបតែងមុខដែលពេញនិយមបំផុត របស់ Davikah ផងដែរ។
ម្យ៉ាងវិញទៀត អាចនិយាយបានថា នៅពេលដែលស្ថិតក្នុងរង្វង់សិល្បៈ ជាពិសេស នៅពេលដែលមានឈ្មោះជាកំពូលតារាល្បីថែមទៀតនោះ យើងនឹងរឹតតែក្លាយជាចំណីភ្នែក មនុស្សគ្រប់គ្នា មិនថា ពេលចេញធ្វើសកម្មភាពអ្វីមួយ គឺត្រូវរៀបចំខ្លួន ម៉ូតសម្លៀកបំពាក់ថ្មី មិនអាចឲ្យគេមើលមក ដដែលៗ ស៊ាំភ្នែកនោះឡើយ។
ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ កំពូលតារាសម្ដែងស្រី Mai Davikah វិញដោយនាងតែងតែ មានការផ្លាស់ប្ដូរខ្លួនឯង ទៅលើការតុបតែងខ្លួនថ្មីៗ ពីមួយថ្ងៃទៅមួយថ្ងៃ និងរឹតតែស្អាតជានិច្ច ដែលកន្លងមក នាងតែងបង្អួតសម្រស់ក្នុងឈុតស៊ិចស៊ី ខ្លាំងមិនណយនោះទេ។ ជារឿយៗតារាសម្តែងថៃរូបនេះ តែងរចនាម៉ូដការស្លៀកពាក់ធម្មតាជាមួយនឹងស្ទីលនិងពណ៌នានាមានគ្រប់បែបគ្រប់ទម្រង់៕
សូមទស្សនារូបភាពខាងក្រោម ដែលជាស្ទាយ៍ Fashion មិនជាន់ដែលគ្នារបស់ Davikah ៖