លោក Ruco Chan ដែលជាតារាសម្ដែងប្រចាំប៉ុស្ដ៍ TVB អរគុណប្រពន្ធរបស់លោកដែលបានធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្ដៅ លោកបានបន្ថែមថា លោកមិនសូវមានពេលវេលាឲ្យក្រុមគ្រួសាររបស់លោកនោះទេ ព្រោះលោកភាគច្រើនត្រូវទៅថតកុននៅខាងក្រៅ ក៏ប៉ុន្តែប្រពន្ធលោកភាគច្រើនជាអ្នកមើលថែក្រុមគ្រួសាររបស់លោក ហើយលោកមិនដែលទទួលបានសម្ពាធពីប្រពន្ធរបស់លោកពេលដែលលោកត្រឡប់មកពីថតនៅខាងក្រៅនោះ។
លោក Ruco Chan បានបន្ថែមទៀតថា បន្ទាប់ពីរូបលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងប្រពន្ធរបស់លោកគឺអ្នកនាង Phoebe Sinមក លោកមានការប្រែប្រួលជាច្រើន។ លោកជាមនុស្សដែលមានអត្តចរិកអៀនប្រៀនច្រើន មិនសូវចេះនិយាយច្រើននោះទេ សូម្បីតែនៅក្នុងបណ្ដាញសង្គម ក៏លោកមិនដែលសូវបង្ហោះរូបថត ឬសកម្មភាពផ្សេងៗជាមួយហ្វេនៗរបស់លោកដែរ។ ក៏ប៉ុន្តែនៅពេលដែលលោក បានរៀបការជាមួយនឹងភរិយារបស់លោកហើយ លោកបែរជាមានអារម្មណ៍ថា រៀងបើកចិត្តជាងមុន និងចេះចែករំលែកការគិត និង និយាយស្ដីច្រើនជាងមុនជាមួយនឹងក្រុមគ្រួសារក៏ដូចជាអ្នកនៅជុំវិញខ្លួនរបស់លោក។ មិនតែប៉ុណ្ណោះលោកក៏ចេះបង្ហោះរូបក្រុមគ្រួសារ និងសកម្មភាពផ្សេងៗជាមួយគ្រួសាររបស់លោកទៅក្នុងបណ្ដាញសង្គមផងដែរ។
បើតាមការបង្ហើបពីភរិយារបស់រូបលោក លោក គឺជាស្វាមីម្នាក់ដែលចូលចិត្តលើកទឹកចិត្តនាង និង ព្យាយាមផ្ដល់ភាពកក់ក្ដៅទៅដល់ក្រុមគ្រួសាររបស់អ្នកទាំង២បើទោះបីជារូបលោកមានកិច្ចការរវល់ក៏ដោយ។
គួរបញ្ជាក់ផងដែរថា លោក និងប្រពន្ធរបស់លោកបច្ចុប្បន្នមានកូនស្រីមួយរូបដែលមានឈ្មោះថា Quinta៕