ភ្នំពេញ៖ នាថ្ងៃទី19 ខែវិច្ឆិកាឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា CalvinKlein ដែលជាម៉ាកយីហោតំណាងភាពរស់នៅបែបស៊ីវិល័យ និងយុវវ័យលំដាប់ពិភពលោក បានចាប់ផ្តើមព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីមួយទៀត ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៅផ្សារទំនើបChip Mong 271 Mega Mall ក្នុងរាជធានីភ្នំពេញដែលជាផ្សារទំនើបយក្សដំបូងគេដែលបានបើកដំណើរការ។
កម្មវិធីនេះមានវត្តមាន អ្នកនាង ពេជ្រសូលីកា ដែលជាតារាសម្ដែង និងជាតារាចម្រៀង រួមទាំងកញ្ញា កុសមៈ ដែលជាតារាសម្ដែងនិងជាតារាបង្ហាញម៉ូដ ក៏ដូចជាលោក ធារី ចន្ថាប៊ីនដែលជាកីឡាករបាល់ទាត់ដ៏ល្បីនៅកម្ពុជាផងដែរ។
ព្រឹត្តិការណ៍បើកហាងថ្មីមួយនេះបាននាំអ្នកអតិថិជនដែលបានចូលរួមទៅកាន់អារម្មណ៍មួយទៀត នៃម៉ាកសញ្ញាខោអាវ Denim ទស្សវត្តឆ្នាំ៩០ នៃ Calvin Klein Fall 2022 ដែលត្រូវបានបំផុសគំនិតដោយការច្នៃបែបបុរាណនិងសម័យរបស់ម៉ាក ដោយមានការជ្រោមជ្រែង ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបៀបទីក្រុងសហសម័យ។
ទាំងនេះ គឺជាការបញ្ជាក់ឡើងវិញរបស់ម៉ាកយីហោ Calvin Klein ដែលជាម៉ាកឈានមុខនៃខោខូវប៊យនិងជាការរំលឹកដល់ភាពទាន់សម័យនៃការរចនាម៉ូដរបស់ម៉ាកមួយនេះ៕