ស្ងាត់ៗ តារាចម្រៀង ម៉ង់ ចាន់កញ្ញា បង្ហាញរូបភាពជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម - TrueID

ស្ងាត់ៗ តារាចម្រៀង ម៉ង់ ចាន់កញ្ញា បង្ហាញរូបភាពជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម

June 21, 2021

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាសកញ្ញា ម៉ង់ ចាន់កញ្ញា កំពុងកសាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀងជាច្រើននៅក្នុងផលិតកម្ម និងទទួលបានការគាំទ្រខ្លាំង ដោយសារតែនាងមានសមត្ថភាព និងទេពកោសល្យច្រៀងបានយ៉ាងពីរោះគ្រប់ប្រភេទនៃបទចម្រៀងតែម្ដង។

ទន្ទឹមនឹងនេះដែរ បើនិយាយពីជីវិតគូរបស់នាងវិញ តារាស្រីរូបនេះ ក៏មិនដែលបង្ហាញឲ្យហ្វេនៗដឹងទេថា នាងមានទំនាក់ទំនងស្នេហាជាមួយអ្នកណា ដោយកាលពីពេលកន្លងមក គេតែងឃើញ ម៉ង់ ចាន់កញ្ញា ទៅណាមកណាម្នាក់ឯងៗរហូត។

ដោយឡែក ទើបតែពេលថ្មីៗនេះ ម៉ង់ ចាន់កញ្ញា ស្រាប់តែបានបង្ហោះរូបថតមួយចំនួននៅលើបណ្ដាញសង្គម ដោយក្នុងនោះនាងបានថតជាមួយនឹងបុរសម្នាក់យ៉ាងស្និទ្ធស្នាល និងពោលពាក្យយ៉ាងផ្អែមល្ហែមមួយចំនួនទៀត ដែលធ្វើហ្វេនៗ និងមិត្តនៅក្នុងសិល្បៈជាច្រើន ឃើញហើយពិតជាមានភាពភ្ញាក់ផ្អើល និងចូលរួមអបអរផ្ញើពាក្យជូនពរជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ម៉ង់ ចាន់កញ្ញា
ម៉ង់ ចាន់កញ្ញា
ម៉ង់ ចាន់កញ្ញា
ម៉ង់ ចាន់កញ្ញា
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា និង គូស្នេហ៍
ម៉ង់ ចាន់កញ្ញា
ម៉ង់ ចាន់កញ្ញា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...