ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sohu ស្រាប់តែបានបង្ហើបថា តារាស្រី Ady An កំពុងទាក់ទង មេធាវីដើម្បីដំណើរការ នីតិវិធីលែងលះគ្នាជាមួយនឹងស្វាមីរបស់ខ្លួន។
ក្នុងនោះដែរ ចំណាត់ការនៃការលែងលះនេះ គឺដើម្បីរក្សាទ្រព្យសម្បត្តិ បន្ទាប់ពី ស្វាមីរបស់នាង ត្រូវបានចាប់ខ្លួន ពីបទ.ឧ.ក្រិ.ដ្ឋ.ក.ម្ម. ទាក់ទង នឹងល្បែងស៊ីសងជាច្រើន។ តែទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរួម រវាងនាង និងស្វាមី មានភាពស្មុគស្មាញយ៉ាងខ្លាំងណាស់ ដែលធ្វើឲ្យដំណើរការនៃការលែងលះ ត្រូវរំពឹងថានឹងត្រូវចំណាយពេលយូរ។
យ៉ាងណាមិញ បើក្រឡេកមកមើល នៅខណៈពេលដែល Ady An បានរៀបការជាមួយនឹងស្វាមី តារាស្រីរូបនេះ ទទួលបាន ផ្ទះវីឡាមួយតម្លៃរាប់រយលាយ័ន និង ចិញ្ចៀនពេជ្រ ១០ ការ៉ាត់ ជាពិសេស នៅក្នុងថ្ងៃខួបកំណើតរបស់នាង តារាស្រីរូបនេះ ថែមទាំងទទួលបាន ខ្សែក ដែលមានតម្លៃ ប្រមាណ ១៣,៧ លានយ័ន (ប្រហែល ២លានដុល្លារ) និងនាឡិកាពេជ្រ ក្នុងតម្លៃ ៨៦០០០០ យ័ន (ប្រហែល ១៣ម៉ឺនដុល្លារ) ថែមទៀត។
ក្នុងនោះដែរ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា នាងកំពុងសម្លឹងរក នៃការធ្វើឲ្យអចលនទ្រព្យទាំងនេះ ក្លាយជា កម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងស្របច្បាប់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖