ក្រោយ Bang Si Hyuk លាឈប់ពីតំណែងក្រុមហ៊ុន HYBE ស្រាប់តែគ្រប់គ្នាប្រតិកម្មបែបនេះ - TrueID

ក្រោយ Bang Si Hyuk លាឈប់ពីតំណែងក្រុមហ៊ុន HYBE ស្រាប់តែគ្រប់គ្នាប្រតិកម្មបែបនេះ

July 2, 2021

កូរ៉េខាងត្បូង ៖ យោងតាមសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ១ ខែ កក្កដា នេះបាននិយាយថា លោក Bang Si Hyuk កំពុងលាលែងពីតំណែង ជានាយកប្រតិបត្តិរបស់លោក ដើម្បីផ្តោតលើផលិតកម្ម ក្នុងការផលិតតន្រ្តីវិញ។

Bang Si Hyuk
Bang Si Hyuk

ក្នុងនោះ អ្នកដែលត្រូវជំនួសក្នុងតំណែងរបស់លោកគឺអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nexon Korea លោក Park Ji Won ដែលទទួលបន្ទុករៀបចំរចនាសម្ព័ន្ធរបស់HYBE ស្របពេលដែលលោក Park Ji Won បានចាប់ផ្តើម កាលពីខែ ឧសភា ខណៈដែលលោក Lenzo Yoon ត្រូវបានតែងតាំងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន HYBE America។ ចំណែកលោក Lenzo Yoon នឹងប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធអាមេរិក HYBE រួមជាមួយលោក Scooter Braun ដែលនឹងបន្តគ្រប់គ្រង IthacaHoldings ដដែល។

Park Ji Won
Park Ji Won

គួរបញ្ជាក់ផងដែរថា លោក Bang Si Hyuk នឹងនៅតែមានតួនាទីក្នុងការគ្រប់គ្រង ជាប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាល ប៉ុន្តែ Park Ji Won នឹងគ្រប់គ្រងយុទ្ធសាស្ត្រគ្រប់គ្រង របស់ HYBE Label និងប្រតិបត្តិការទូទៅ។  

Scooter Braun
Scooter Braun

ជាមួយនឹងការប្រកាសថា Bang Si Hyuk នឹងលាឈប់ពីតំណែង ជានាយកប្រតិបត្តិដើម្បីផ្តោតលើផលិតកម្មនោះ អ្នកនិយមលេងអ៊ីនធើណែតជាច្រើនបានបញ្ចេញមតិរបស់ពួកគេថា ៖

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...