កម្សាន្ត ÷ ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនដំបូង របស់ក្រុមតារាចម្រៀងស្រីថ្មីរបស់ផលិតកម្ម HYBE នៅក្នុងខែសីហា ក្រុមនារីថ្មីថ្មោង NewJeans នេះ បានទទួលការចាប់អារម្មណ៍ពាសពេញពិភពលោកភ្លាមៗ ដោយសារសមាជិកម្នាក់ៗទាំងស្អាត ទាំងមានសមត្ថភាព និងបទចម្រៀងដ៏ល្អប្លែក របស់ពួកគេ។
ហើយថ្មីៗនេះ សមាជិកក្រុម NewJeans ម្នាក់គឺ Danielle ជាជនជាតិអូស្ត្រាលី កាត់កូរ៉េ ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ប្រៀបធៀបទៅនឹងតារាសម្តែងស្រី Kim Yoo Jung ដោយសារតែនាងបានទាក់ទាញចំណាប់អារម្មណ៍ ចំពោះភ្នែកដ៏ស្រស់ស្អាត ថ្ងាសតូច និងរូបរាងចម្រុះស្រួចរបស់នាង។
ក្នុងនោះ មនុស្សជាច្រើនបានសរសើរ Danielle ចំពោះមុខតូច និងច្រមុះខ្ពស់ដ៏ស្រស់ស្អាតរបស់នាង បន្ថែមពីនោះស្នាមញញឹមរបស់នាងក៏មានភាពទាក់ទាញ ស្រស់ស្រាយ ថែមទៀត ចំណុចនេះហើយគឺកាន់តែមានភាពស្រដៀងនឹង KimYoo Jung ជាពិសេសគឺនៅពេលដែលអ្នកទាំងពីរ ចង់បួងសក់ឡើងទៅលើបែកជាពីរគឺមុខរបស់តារាស្រីទាំងនេះកាន់តែដូចគ្នាបេះបិទរហូតដល់អ្នកគាំទ្រអត់ភ្ញាក់ផ្អើលមិនបាន៕
ជ្របច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព : GStarLive