កូរ៉េខាងត្បូង៖ យោងតាមតុលាការក្រុងសេអ៊ូលខាងកើតនៅថ្ងៃទី ២៥ ខែឧសភានេះបានឱ្យដឹងថាតារាសម្តែង Park Si Yeon ត្រូវបានពិន័យជាប្រាក់ចំនួន ១២ លានអឺរ៉ូ (ប្រហែល ១,០៦៩,៦១៩ ដុល្លារអាមេរិក) ពីបទរំលោភលើច្បាប់គ្រោះថ្នាក់ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងខែមករាតារាស្រីរូបនេះបានបុករថយន្តពេលស្រវឹងកំពុងរង់ចាំនៅភ្លើងចរាចរណ៍ប្រហែលម៉ោង ១១:២៤ ព្រឹក នៅសេអ៊ូល ។ គ្រោះថ្នាក់នេះបានធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរ ២ នាក់ទៀតរងរបួសស្រាល។ បន្ទាប់មកនាងបានសុំទោសចំពោះហេតុការណ៍នេះហើយបានបញ្ជាក់ថានាងបានផឹកស្រានៅពេលយប់ ហើយមិនបានគិតថានាងនៅតែស្រវឹងនៅពេលព្រឹកនោះទេ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយសម្រាប់ Park Si Yeon ចំពោះករណីខាងលើនេះ។ ហើយចំពោះករណីលើកទី១ នាងត្រូវបានពិន័យជាប្រាក់ ២,៥ លានអឺរ៉ូ (ប្រហែល ២,២២៩,៤១ ដុល្លារ) ក្នុងឆ្នាំ ២០០៦ ៕