តារាកម្សាន្ត÷ ក្រោយត្រូវរងចាំអស់រយៈពេលជាងមួយឆ្នាំ និងត្រូវលើកពេលការប្រកួតម្តងជាពីរដងរួចមក ទីបំផុតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្ថាប័នបវរកញ្ញាឯកពិភពលោកបានរកឃើញម្ចាស់មកុដបវរកញ្ញាឯកប្រចាំឆ្នាំ២០២១បានហើយ ដោយម្ចាស់មកុដ និងជាជ័យលាភីចំណាត់ថ្នាក់លេខមួយបានទៅបវរកញ្ញាប្រទេសប៉ូឡូញ(Poland)។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងសម្រស់និងចំណេះដឹងបវរកញ្ញាឯកពិភពលោក ឬMiss World គឺជាកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាពដ៏ធំជាងគេបំផុតនៅលើពិភពលោក ដោយមានបេក្ខនារីមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រជែងដណ្តើមមកុដ។
ដោយឡែកនៅក្នុងតំបន់អាស៊ានយើងនេះ មានតែប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ដែលបានឡើងទៅដល់វគ្គ៦នាក់ចុងក្រោយនៃការប្រកួតផ្តាច់ព្រាត់នៅព្រឹកនេះ(ម៉ោងនៅកម្ពុជា)៕
ចង់ឃើញថាតើម្ចាស់មកុដ Miss World ស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷