រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើន ប្រាកដជាស្គាល់ តារាស្រីល្បីឈ្មោះលើបណ្តាញសង្គម អាណារ៉ូស រួចមកហើយ ដែលរូបនាង ក៏ធ្លាប់បានលេចក្នុងរឿងភាគទូរទស្សន៍ខ្មែរ ផងដែរ ទន្ទឹមនឹងនេះ មហាជនក៏ បានដឹងថា សម័យកូវីដនេះ រូបនាង បានធ្វើការកែសម្រស់ ស្ទើរមួយទម្រង់មុខផងដែរ។
ហេតុនេះហើយ ទើបមាន មហាជនជាច្រើន រងចាំទន្ទឹងមើល ថាតើ សម្រស់ក្រោយកែកុន របស់នាង នឹងមានការប្រែប្រួល ដល់កម្រិតណាទៅ តែយ៉ាងណា ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ ហាងដែលទទួលការសម្រស់ឲ្យនាង បានបង្ហោះពី ផ្ទៃមុខស្អាតខ្លាំង របស់រូបនាង ក្រោយវះកាត់បានជាង ១០ថ្ងៃ។
ជាមួយគ្នានេះ ក្រោយឃើញវីដេអូមួយនេះ មហាជនខ្មែរ ពិតជា សរសើរពីសម្រស់រូបនាងជាខ្លាំង ដែលពេលនេះ មើលមួយភ្លែត អាណារ៉ូស ស្ទើរតែដូចតួឥណ្ឌា ដោយមានភ្នែកធំៗ ត្របកភ្នែកក្រាស់ៗខ្លាំង ព្រមទាំង មានច្រមុះស្រួចខ្លាំង ថែមទៀតនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖