អង់គ្លេស៖ កាលពីថ្មីៗនេះ បញ្ជីឈ្មោះ Heat Rich 2021 ដែលចងក្រងដោយទស្សនាវដ្តី Heat បានចេញផ្សាយ សិល្បករល្បីៗក្នុងចក្រភពអង់គ្លេស ដែលរកបានចំណូលច្រើនជាងគេ ដែលគេចាត់ទុកជា អ្នកមានវ័យក្មេងមានទ្រព្យរាប់លានដុល្លារ។
តាមប្រភពដដែល បានបន្តទៀតថា តារាចម្រៀង Ed Sheeran បានឈរក្នុងចំណាត់ថ្នាក់លេខមួយ ដែលជាសិល្បករ អាចរកចំណូលបាន ដោយក្នុងរយៈពេល ១២ ខែចុងក្រោយនេះ បានទៅដល់រហូត ៣២២ លានដុល្លារ។
ជាមួយនឹង ការជាប់ចំណាត់ថ្នាក់កំពូលមួយនេះ បានធ្វើតារាចម្រៀងប្រុសរូបនេះ ជាប់ក្នុងបញ្ជីតារាដែលមានបំផុតដែលមានអាយុ ៣០ ឆ្នាំ នៅចក្រភពអង់គ្លេស និងអៀរឡង់។ ហើយក៏វាជាលើកទីបីហើយដែល Sheeran ដែលបានជាប់ចំណាត់ថ្នាក់កំពូលបែបនេះ។
លើសពីនេះ អតីតតារាចម្រៀង One Direction លោក Harry Styles អាយុ ២៧ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ២ ដែលរកចំណូលបាន ប៉ាន់ស្មាន ១០៩ លានដុល្លារ ដោយនាំមុខ សមាជិក Little Mix ដែលរកចំណូលបាន ៩០ លានដុល្លារ។
ក្រៅពី សិល្បករទាំងកំពូល ៣ នេះ បានជាប់កំណត់ត្រាជាតារាមានបំផុតអាយុក្រោម៣០ឆ្នាំ នៅចក្រភពអង់គ្លេសហើយ ក៏មានតារាមួយចំនួនទៀតលំដាប់ A-list ជាច្រើនដូចជា Dua Lipa Cara Delevingne Zayn Malik និង Sam smith ជាដើម៕
ចង់ដឹងកាន់តែជ្រាប់ច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Heat Rich 2021
១. Ed Sheeran រកចំណូលបាន ៣២២ លានដុល្លារ
២. Harry Styles រកចំណូលបាន ១០៩ ដុល្លារ
៣. Little Mix រកចំណូលបាន ៩០ លានដុល្លារ
៤. Niall Horan រកចំណូលបាន ៧៨ លានដុល្លារ
៥. Cara Delevingne រកចំណូលបាន ៧១ លានដុល្លារ
៦. Louis Tomlinson និង Liam Payne រកចំណូលបាន ៦៤ លានដុល្លារ
៧. Dua Lipa រកចំណូលបាន ៥៩ លានដុល្លារ
៨. Zayn Malik រកចំណូលបាន ៥១ លានដុល្លារ
៩. Sam Smith រកចំណូលបាន ៥០ លានដុល្លារ