កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះកំពូលអ្នកបរិភោគអាហារតាមគេហទំព័រយូធូប Yang Soo Bin បានបង្ហោះរូបភាពថ្មីដែល លើកនេះគឺស្អាតជាងលើកមុនៗខ្លាំងមែនទែនដោយមើលសឹងតែមិនចង់ស្គាល់តែម្តង។
ដោយឡែក តារាស្រីរូបនេះ បានតស៊ូសម្រកទម្ងន់ដោយទទួលបានសមិទ្ធផលល្អៗជាបន្តបន្ទាប់ ដោយខណៈពេលនេះកញ្ញាកាន់តែធ្វើបានល្អជាងពេលមុនៗទៀត ដោយយើងអាចមើលឃើញតាមរយៈរូបភាពក្រោយៗ គឺលើកនេះដងខ្លួនកញ្ញាគឺមានភាពស្រឡូនស្អាតតែម្តង ចំណែកសាច់វិញសខ្ចីតែម្តង ព្រមទាំងការ Make Up តិចៗទៀត មើលទៅគឺពិតជាមិនខុសពីតារាសម្តែងល្បីមួយចំនួនឡើយ។
គួរបញ្ជាក់ដែរថា Yang Soo Bin នៅពេលនេះទម្ងន់គឺនៅសល់តែ ៨៣គីឡូប៉ុណ្ណោះ ដោយគីឡូកាលមានមុន១៣៨គីឡូឯណោះ ចំណែកកម្ពស់តារារូបនេះគឺ ១ម៉ែត្រ ៧៧ សង់ទីម៉ែត្រ ដូច្នេះមើលទៅគឺអាចនិយាយថាមានលក្ខណៈសមរម្យ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖