កម្សាន្ត ៖ ប្រឡូកក្នុងវិស័យរ៉េបច្រើនឆ្នាំ តារារ៉េប វណ្ណដា មានសន្ទុះប្រជាប្រិយភាពខ្លាំងមិនគួរឲ្យនឹកស្មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោក ក្លាយជាតារាល្បីខ្លាំងក្នុងស្រទាប់យុវវ័យ មានហ្វេនៗពេញចិត្តនឹងសមត្ថភាពរបស់រូបលោកយ៉ាងច្រើន។
តួយ៉ាង ល្បីនៅក្នុងប្រទេសមិនអស់ចិត្ត មួយរយៈនេះ រូបលោកចាប់យក ឱកាសច្រៀងរួមនឹងតារារ៉េបល្បីៗរបស់ប្រទេសថៃ ដើម្បីឲ្យអន្តរជាតិកាន់តែស្គាល់ខ្មែរច្រើនជាងមុន រហូតអាចទាញយកការគាំទ្រពីហ្វេនៗថៃភ្លូកទឹកភ្លូកដីថែមទៀតផង។
យ៉ាងណាមិញ គ្រាន់តែធ្លាយដំណឹងកំពុងរៀបចំចូលរួមក្នុងការប្រគុំតន្ត្រីខ្នាតធំ នៅក្នុងប្រទេសថៃភ្លាម ហ្វេនៗនៅទីនោះ រងចាំរូបលោកដោយអន្ទះសារ ដោយទំព័រហ្វេសប៊ុក Big Mountain Music Festival បានបង្ហោះរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម ជារូបថតលោក វណ្ណដា ជាមួយដំណឹងថា ៖