ភ្នំពេញ៖ ពិតណាស់ ពិធីមង្គលការរបស់តារាសម្ដែង និងជាតារាម៉ូដែលស្រី អ្នកនាង ទឹម រដ្ឋា បានប្រារព្ធឡើងកន្លងទៅជាងមួយខែមិននេះ ដោយមានការចូលរួមពីសំណាក់មិត្តៗអ្នកសិល្បៈល្បីៗសឹងគ្រប់គ្នាបានលេចមុខ មិនតែប៉ុណ្ណោះកម្មវិធីថែមទាំងបានរៀបចំឡើងយ៉ាងធំសម្បើមផងដែរ។
យ៉ាងណាមិញ តារាស្រីរូបនេះ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីបរទេសរួចមក អ្នកទាំងពីរហាក់មានសុភមង្គលមិនធម្មតានោះឡើយ។ មិនតែប៉ុណ្ណោះ អាចនិយាយបានថា ទឹម រដ្ធា ហាក់ជោគជ័យទាំងព្រមតែម្ដង ក្រោយសម្រេចតាមក្តីស្រមៃ៉រៀបការជាមួយបុរសដែលខ្លួនស្រលាញ់ហើយ ពេលនេះនាងថែមទាំង ជោគជ័យមុខរបរជំនួញថ្មីមួយទៀត។
ក្នុងនោះគឺ ទឹម រដ្ធា បានសម្រេចបើកសម្ភាធភាជនីដ្ឋានបែបអ៉ឺរ៉ុប និងចាប់ផ្តើមដំណើរការបានយ៉ាងរលូន ធ្វើឲ្យបណ្ដាអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រចូលរួមអបអរសាទរទៅដល់តារាស្រីរូបនេះខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖