ស្ងាត់រឿងស្នេហាមួយរយៈ Pat ព្រមបើកចិត្តឲ្យកម្លោះ វ័យខុសគ្នា១៤ឆ្នាំ - TrueID

ស្ងាត់រឿងស្នេហាមួយរយៈ Pat ព្រមបើកចិត្តឲ្យកម្លោះ វ័យខុសគ្នា១៤ឆ្នាំ

December 8, 2022

ថៃ៖ ចាប់តាំងពីបានស្ងប់ស្ងាត់មួយរយៈរួចមក ពេលនេះ តារាស្រី Pat Napapa បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល នៅក្នុងកម្មវិធីមួយ ដោយបានបង្ហើប និងសារភាព​តាម​ត្រង់​ថា​ កំពុងតែមានអ្នកតាមចែចង់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ តារាស្រីរូបនេះ បានរៀបរាប់អំពីបញ្ហាស្នេហាសាជាថ្មី ដោយមាន​បុរស​ម្នាក់​នៅ​ក្រៅ​វិស័យ​ មកតាម​ចែចង់​នាង ខណៈដែលបុរសរូបនេះ មានវ័យក្មេង​ជាងដល់ទៅ ១៤ឆ្នាំ។ តែទោះជាយ៉ាងណា ចំពោះទំនាក់ទំនងមួយនេះ តារាស្រី Pat បានត្រឹមតែបញ្ជាក់ថា នាងមិនបានបិទ ហើយក៏មិនទាន់បើកចំហនោះឡើយ។  

លើសពីនេះ នាងក៏បានបង្ហាញពីអារម្មណ៍មួយ ដែលថា វាមិនទាន់ដល់ពេលវេលា និងមិនប្រាកដថា ត្រូវបើកចិត្តឬយ៉ាងណានោះទេ ខណៈដែលបុគ្គលរូបនេះ មានគម្លាតអាយុច្រើនគួរសម៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...