កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាលំដាប់កំពូលទាំងពីររូប Park Seo Joon និង Jennie បានធ្វើឲ្យកក្រើកបណ្ដាញសង្គមជាមួយនឹងការលេងស្ទាយ៍សម្លៀកបំពាក់តែមួយ។ ជាមួយគ្នានេះដែរ អ្នកទាំងពីរ បញ្ចេញមន្ដស្នេហ៍ស្រស់សង្ហាម្នាក់មួយបែប ធ្វើឲ្យហ្វេនសរសើរមិនដាច់ពីមាត់។
តាមរយៈរូបភាពដែលរសាត់អណ្ដែតពេញបណ្ដាញសង្គម Park Seo Joon ពាក់ខោ និង អាវខោប៊យក្រៅពណ៌ស អង្គុយថតបង្ហាញទឹកមុខយ៉ាងសង្ហា។ ចំណែកឯ Jennie វិញ ពាក់ឈុតដូច តារាសម្ដែងប្រុស ខាងលើដែរ ប៉ុន្ដែដោយសារតែនាងបញ្ចេញអាវក្នុង ទើបធ្វើឲ្យមើលឃើញរាងស៊ិចស៊ីមិនធម្មតា។
ជាងនេះទៅទៀត សម្លៀកបំពាក់មួយឈុតនេះ ពិតជាស័ក្ដសមនឹងតារាប្រុសស្រីពីររូបនេះមែនទែន ម៉្យាងទៀត Jennie ថែមទាំងអាចបង្ហាញម៉ូតជាមួយ ខោអាវមនុស្សប្រុស បានយ៉ាងល្អឥតខ្ចោះ។ ជាពិសេស មហាជនដែលបានឃើញរូបទាំងពីរខាងក្រោមនេះហើយ មិនអាចអូសរំលងទេ ប្រាកដជាចុចមើលមិនខាន៕
ប្រភព៖ KStarLive