មិនទាន់បានអីផង Kendall ចែកផ្លូវគ្នានឹង តារាបាល់បោះជាគូស្នេហ៍បាត់ - TrueID

មិនទាន់បានអីផង Kendall ចែកផ្លូវគ្នានឹង តារាបាល់បោះជាគូស្នេហ៍បាត់

June 23, 2022

បរទេស៖ កាលពីថ្មី ៗ នេះ តារាម៉ូដែល Kendall Jenner ត្រូវបានរាយការណ៍មកថា រូបនាង បានចែកផ្លូវពីមិត្តប្រុស NBA របស់នាង Devin Booker បន្ទាប់ពីបានសាងស្នេហ៍ មើលចិត្តជាមួយគ្នាប្រហែលជិត ២ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ វេបសាយអន្តរជាតិមួយ ថាអ្នកទាំងពីរគ្មានលទ្ធភាព ក្នុងការបន្តជីវិតជាគូស្នេហ៍ ក្រោយពួកគេ បានគិតថា អនាគត Kendall និង Devin ហាក់បីដូចជាឆ្ញាយពីគ្នា ដោយគ្មានការគិតមិនមែនផ្លូវតែមួយ។

បន្ថែមពីលើនេះ ប្រភពដាច់ដោយឡែកមួយបានប្រាប់សារព័ត៌មាន E! កាលពីថ្ងៃពុធថា Kendall និង Devin បានជួបភាពមិនចុះសម្រុង ដ៏លំបាកនាពេលថ្មីៗនេះ ហេតុដូច្នេះ បានជាពួកគេ បានដើរដល់ផ្លូវបំបែក ប្រហែលមួយសប្តាហ៍កន្លះនេះ។

ដំណឹង បានសាយភាយពាលពេញបណ្តាញសង្គម ដោយខណៈពេលនេះ អ្នកតំណាងរបស់ Kendall ក៏ដូចជា Devin មិនបានឆ្លើយតបភ្លាម ៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ PEOPLE នោះទេ៕

ប្រភព៖ dailymail.co.uk

សូមទស្សនារូបភាពខាងក្រោម៖

Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
Kendall និងអតិតមិត្តប្រុស
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...