កម្សាន្ត៖ បើនិយាយដល់ តារាកំប្លែងប្រចាំប្រទេសកម្ពុជា អ្នកណាមិនស្គាល់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ដែលជាកំពូលតារាកំប្លែងមួយរូបពោរពេញដោយវោហាស័ព្ទចាក់ទឹកមិនលេច និងមានពហុជំនាញផងដែរ។ មួយរយៈចុងក្រោយនេះ នាយពាក់មី ឡើងកូដខ្លាំង ទាំងការងារសិល្បៈ ព្រមាទាំងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ នាយពាក់មី មិនភ្លេចឆ្លៀតពេល ចំណាយពេលវេលាដ៏មានតម្លៃ ជាមួយគ្រួសារនៅជនបទ និងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកជាតារាមួយរូប ដែលចេញដាក់ខ្លួន ប្រើប្រាស់ជីវិតតាមស្រុកស្រែជារឿយៗ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ប៉ុន្មានម៉ោងមុននេះ នាយពាក់មី បានពញ្ញាក់អារម្មណ៍ហ្វេនៗស្ទើរល.ស់ព្រលឹង ជាមួយវីដេអូដ៏ព្រឺព្រួចមួយ ដោយរូបលោកផ្ទាល់ បានរ.ត់ដេ.ញចា.ប់ស.ត្វព.ស់ ពេញវាលស្រែ។ ក្នុងនោះដែរ នាយពាក់មី រត់ឡើងប្រសាចតាមព.ស់មួយក្បាលនោះ និងបានចាប់កាន់ដោយគ្មានញញើតបន្តិចសោះ។
តាមរយៈវីដេអូដ៏ញាប់ញ័រនេះដែរ គេឃើញថា មានចំនួនអ្នកចុចមើលមិនចេះតិចនាក់នោះទេ ព្រមទាំងសរសើរពីភាពក្លាហានរបស់ នាយពាក់មី គ្រប់ៗគ្នា៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖