Winter ត្រូវគេចោទ​ប្រកាន់ ពេលសរសេរបែបនេះ ដល់សមាជិកក្រុម EXO - TrueID

Winter ត្រូវគេចោទ​ប្រកាន់ ពេលសរសេរបែបនេះ ដល់សមាជិកក្រុម EXO

January 10, 2022

កម្សាន្ត ៖ Winter សមាជិកក្រុម aespaត្រូវ​បាន​គេ​ចោទ​ប្រកាន់​ខុស​ថា ​បាន​សរសេរ​ភាសា​បំពាន ​និង​យាយី​ដល់​សមាជិកក្រុមEXO នៅ​សាលា​មធ្យម​សិក្សា​របស់​នាង ដែលកំណត់​ត្រា​ដោយ​ត្រង់គឺWinter ម្នាក់ទៀត​បាន​ចូល​មក​ ដោយ​អះអាង​ថា​នាង​ជា​អ្នក​និពន្ធ​អត្ថបទ​ពិត។ 

នៅលើសហគមន៍អនឡាញជាច្រើនរបស់កូរ៉េភាពចម្រូងចម្រាសបានកើតឡើងនៅលើអ៊ីនធើណែតជុំវិញការរីករាលដាល នៃវិវរណៈដែលអះអាងថា Winter ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាលាSamsungMiddle School ក្នុងទីក្រុងYangsan បានសរសេរពាក្យប្រមាថនៅក្នុងថ្ងៃសិក្សារបស់នាង ហើយថែមទាំងបានមើលងាយសមាជិកក្រុម EXO ទៀតផង។

Winter សមាជិកក្រុម aespa
Winter សមាជិកក្រុម aespa

បន្ទាប់ពីការបង្ហោះទាំងនេះ Winter សមាជិកក្រុម aespa បានទទួលការរិះគន់ភ្លាមៗ ដោយសារតែរូបនាងក៏ជាIdol ម្នាក់ជាពិសេសគឺនៅក្រោមផលិតកម្មSMEntertainment ដូចគ្នានឹងក្រុម EXO ដែរ ខណៈដែលកាន់តែបង្ហាញចំណាប់អារម្មណ៍លើការបង្ហោះនោះអ្នកលេងអ៊ីនធើណែត A នៅថ្ងៃទី ៩ ខែមករា បានអះអាងថានាងពិតជា Winter ដែលបង្កប់ន័យនៅក្នុងការបង្ហោះនោះ។ 

អ្នកលេងអ៊ីនធើណែត A ដែលបានកំណត់អត្តសញ្ញាណWinter សមាជិកក្រុម aespa ថាមានឈ្មោះដូចគ្នានឹងនាងនោះបានបង្ហោះអត្ថបទមួយនៅលើសហគមន៍អនឡាញ ដោយនិយាយថា ៖

EXO
EXO

ដើម្បីបញ្ជាក់ថានាងពិតជាKimMinjeong ដូចគ្នានោះអ្នកលេងអ៊ីនធើណែតA ក៏បានចេញអាល់ប៊ុមបញ្ចប់ការសិក្សានិងអត្តសញ្ញាណប័ណ្ណ ដែលបង្ហាញថានាងពិតជាបានចែករំលែកថា នាងពិតជាមានឈ្មោះដូចគ្នាទៅនឹងឈ្មោះពិតរបស់Winter សមាជិកក្រុម aespa ពិតមែន មិនតែប៉ុណ្ណោះអ្នកលេងអ៊ីនធើណែត A ថានឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលព័ត៌មានផ្ទាល់ខ្លួនរបស់នាងកំពុងរីករាលដាល និងការបរិហារកេរ្តិ៍ក៏កំពុងកើតឡើងផងដែរ ព្រមទាំងបកស្រាយកុំឲ្យនាង និង Winter សមាជិកក្រុម aespa រងការចោទប្រកាន់ទៀត ព្រោះពួកនាងជាជនរងគ្រោះ៕

Winter សមាជិកក្រុម aespa
Winter សមាជិកក្រុម aespa

ប្រភព : Kpopstarz

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...