ជី ដេវីត ច្រៀងគោកបទ«រំដួលដងស្ទឹងសង្កែ» យ៉ាងពីរោះ(មានវីដេអូ) - TrueID

ជី ដេវីត ច្រៀងគោកបទ«រំដួលដងស្ទឹងសង្កែ» យ៉ាងពីរោះ(មានវីដេអូ)

November 23, 2022

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បីលោក ងួន ចាន់ដេវីត មិនត្រឹមអាចច្រៀងបានយ៉ាងពីរោះប៉ុណ្ណោះទេ តែអាចនិពន្ធ និងផលិតមេឡូឌីភ្លេងដោយខ្លួនឯងថែមទៀតផង។ ដោយគ្រប់បទចម្រៀងរបស់លោក គឺជាស្នាដៃនិពន្ធដោយខ្លួនឯងសឹងគ្រប់បទតែម្ដង។

យ៉ាងណាមិញ បទចម្រៀងរបស់តារារូបនេះ ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងមិត្តយុវវ័យផងដែរ។ មួយវិញទៀតច្រើនឆ្នាំមកនេះលោក ងួន ចាន់ដេវីត បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈ ទទួលបានប្រជាប្រិយភាពខ្លាំង  ហើយមានហ្វេនអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើនតែម្ដង។ 

ជាក់ស្ដែង ប្រិយមិត្តធ្លាប់ស្ដាប់បទញាក់កន្ត្រាក់អារម្មណ៍ ឬបែបរ៉េបរបស់លោក ងួន ចាន់ដេវីត ប៉ុន្តែមុននេះបន្តិចលោកបានបង្ហោះវីដេអូមួយ ធ្វើឲ្យហ្វេនស្លុងអារម្មណ៍គ្រប់គ្នា ខណៈលោកច្រៀងគោកនូវបទ«រំដួងដងស្ទឹងសង្កែ»។ ក្រោយបកស្រាយបទចម្រៀងមួយនេះ ហ្វេនៗសរសើរថាពីរោះគ្រប់ៗគ្នាតែម្ដង បើទោះបីច្រៀងគោកគ្មានភ្លេងអមជាមួយក៏ពិតមែន៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវី
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
វីដែអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...