កូរ៉េ៖ តារាចម្រៀង Kpop និងធ្លាប់ជាតារាសម្ដែងដ៏ល្បីល្បាញ លោក Rain ដែលប្រិយមិត្តតែងតែស្គាល់ថាជា លីយ៉ុងជេ តែងតែទទួលបានការស្រលាញ់និងគាំទ្រពីហ្វេនរបស់លោកជានិច្ច។ បើទោះបីជាឆ្នាំនេះ រូបលោកបានឈានចូលដល់វ័យ ៣៩ឆ្នាំ ដែលស្មើនឹង៤០ របស់កូរ៉េ ហើយក៏ពិតមែន ប៉ុន្តែសម្រស់របស់លោកនៅតែក្មេងដ៏ដែល ហាក់ដូចជាមិនចេះចាស់សោះ។
កាលពីពេលកន្លងទៅនេះ នៅក្នុងថ្ងៃខួបកំណើតរបស់ Rain ក៏មិនខុសពីរាល់ឆ្នាំទេ មានហ្វេនៗជាច្រើនបានទិញកាដូជូនលោកយ៉ាងច្រើនសន្ធឹកសន្ធាប់ សុទ្ធតែជារបស់ដែលមានតម្លៃថ្លៃ។ Rain បានធ្វើឲ្យអ្នកគាំទ្រចាំមិនភ្លេចទៅលើការតែងខ្លួនរបស់លោក ក្នុងកំឡុងពេលដែលឡើងឆាកសម្ដែងបទ " Switch To Me" ជាមួយនឹង Park Jin Young កាលពីចុងឆ្នាំមុន។
ដោយតារាកូរ៉េរូបនេះ បានពាក់អាវពណ៌ពាក់កណ្ដាលខ្លួន បញ្ចេញសាច់ដុំក្បាលពោះដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណយ៉ាងខ្លាំង ជាពិសេសនោះគឺ ម៉ូតសក់ក្រញាញ់របស់លោក។ នៅក្នុងកំឡុងពេលនោះគឺ Rain ទើបតែស្រកគីឡូថ្មីៗ ដែលធ្វើឲ្យរូបលោកតែខ្លួនមកប្លែកភ្នែកហ្វេនចំណាំ Idol មិនចង់បាន៕