ស្អាតនៅប៉ុណ្ណឹង! នេះជារូបភាពថ្មីបង្អស់របស់ យាយគ្រវីសក់ ក្រោយពីវះកាត់រួច - TrueID

ស្អាតនៅប៉ុណ្ណឹង! នេះជារូបភាពថ្មីបង្អស់របស់ យាយគ្រវីសក់ ក្រោយពីវះកាត់រួច

August 13, 2021

ថៃ៖ បង្កជាភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រឥតឈប់ឈរ ចំពោះការបើកបង្ហាញរូបភាព ពី តារា Net Idol Sitang ហៅ យាយគ្រវីសក់ ក្រោយពីការវះកាត់កែសម្ផស្សថ្មី ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមក៏ដូចជាចង់ឃើញពីភាពប្រែប្រួលទៅលើមុខមាត់របស់តារារូបនេះ។ 

ដោយឡែក ថ្មីៗនេះ Sitang ស្រាប់តែបានបង្ហាញពីរូបថត មុននិងក្រោយពេលកែសម្ផស្ស ដែលបានបង្ហាញឲ្យឃើញពីភាពខុសប្លែកគ្នាយ៉ាងច្បាស់ៗ បន្ទាប់ពីឆ្លងកាត់ការវះកាត់ជាច្រើនកន្លែង ដូចជា ពង្រីកថ្ងាស ការកាត់ថ្គាមរាងអក្សរ V ការកែឆ្អឹងថ្ពាល់ និងការវះកាត់ច្រមុះ ជាដើម។ ម៉្យាងវិញទៀត ជាមួយនឹងរូបភាពស្រឡាងមួយនេះ Sitang ក៏បានធ្វើឲ្យការ Make up តែងមុខលើកសម្រស់ឲ្យកាន់តែមានភាពលេចធ្លោជាងមុនទៅទៀត។  

ជាពិសេស អ្នកគាំទ្រជាច្រើនក៏បានមកបញ្ចេញមតិកោតសរសើរ ចំពោះការផ្លាស់ប្តូរនេះ ដែលមានភាពស្រស់ស្អាត ល្អប្រសើរជាងមុន ព្រមទាំងមិនគួរឱ្យជឿទេថា Sitang ក្នុងវ័យប្រហែលជិត ៦០ ឆ្នាំ អាចធ្វើការផ្លាស់ប្តូរច្រើនទៅលើសម្រស់របស់ខ្លួន៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

Sitang
Sitang
រូបភាពមុននិងក្រោយកែ របស់ Sitang
រូបភាពមុននិងក្រោយកែ របស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
រូបភាពថ្មីរបស់ Sitang
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...