ថៃ៖ ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងរឿងរ៉ាវផ្ទាល់ខ្លួន របស់តារាសម្តែងស្រីវ័យក្មេង Patricia ដែលទើបតែត្រូវបានគូស្នេហ៍បណ្ដូលចិត្ត លោក Note Vises បង្កភាពភ្ញាក់ផ្អើល ដោយបានសុំនាងរៀបការ កាលពីកន្លងទៅនេះ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Patricia ក៏បានចេញមកបើកបង្ហាញ ឱ្យអ្នកសារព័ត៌មានជាលើកដំបូង លើកឡើងពី ពេលវេលាដ៏សំខាន់នៅថ្ងៃពិសេសមួយនោះ រហូតធ្វើឲ្យសម្រក់ទឹកភ្នែកដោយក្ដីរំភើបចិត្ត ដែលជាគ្រាមួយដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់នាង។
ក្នុងនោះដែរ នៅពេលត្រូវបានគេសួរ ថាតើ តារាស្រីរូបនេះ គិតថាវាលឿនពេកដែរឬយ៉ាងណានោះ រូបនាងក៏បាននិយាយថា៖
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ តារាស្រីរូបនេះបានឆ្លើយពីសំណួរ ដែលចង់ក្លាយជាអ្នកម្ដាយវ័យក្មេងឬទេនោះ រូបនាងក៏បានបញ្ជាក់ថា នាងពិតជាចង់ក្លាយជាអ្នកម្ដាយវ័យក្មេង ដោយចង់មានកូនមុនអាយុ ៣០ ខណៈពេលនេះ នាងឈានចូលវ័យ ២៥ ឆ្នាំទៅហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖