ភ្នំពេញ៖ Tiger Beer ដែលជាម៉ាកសញ្ញាផលិតផលល្បីលំដាប់លេខមួយនៅអាស៊ីមានប្រភពមកពីប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់តាំងពីឆ្នាំ1932 មក បានផ្ដួចផ្ដើមយុទ្ធនាការអបអរឆ្នាំនៃភាពជឿជាក់Year of TheTiger 2022 សម្រាប់ប្រជាជនកម្ពុជា ស្របពេលដែលឆ្នាំថ្មី ឆ្នាំសាកល2022 ទើបនឹងឈានមកដល់ថ្មីៗនេះ ដោយមានការចូលរួមគាំទ្រពីសំណាក់តារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូប។
បន្ទាប់ពីព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ Year of The Tiger 2022 New Year’s Eve អមដោយទស្សនីយភាពដ៏ជក់ចិត្តដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំនៃភាពជឿជាក់បានប្រព្រឹត្តទៅដោយជោគជ័យកាលពីរាត្រីថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 រួចមក យើងឃើញមានតារាចម្រៀងនិងបុគ្គលល្បីៗជាច្រើនរូបបានបង្ហាញនូវទស្សនៈវិជ្ជមានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។
តាមរយៈខ្សែវីដេអូដែលបានចេញផ្សាយលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីៗរួមមានលោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា លោក ហ្សូណូ រួមមានកីឡាករបាល់ទាត់កម្ពុជាដ៏ឆ្នើមពីររូបគឺលោក ធារី ចន្ថាប៊ីន និងលោក កែវ សុខផេង បានលើកឡើងពីអត្ថន័យ គោលដៅ និងគន្លឹះសំខាន់ៗដើម្បីសម្រេចឱ្យបានជោគជ័យក្នុង Year of The Tiger 2022។
តារាចម្រៀងដ៏ល្បីគ្រប់សម័យកាលតាំងពីទសវត្សរ៍ឆ្នាំ 90 មកទល់បច្ចប្បន្នលោក ព្រាប សុវត្ថិ បានលើកឡើងថាលោកពិតជារំភើបរីករាយចំពោះការមកដល់នៃឆ្នាំថ្មី 2022 នេះ ហើយលោកសង្ឃឹមថាវានឹងក្លាយជាឆ្នាំដែលនាំមកនូវអ្វីដែលថ្មីៗបន្ថែមទៀតសម្រាប់លោក។
តារាចម្រៀងជើងចាស់រូបនេះ ក៏បានលើកទឹកចិត្ត និងចែករំលែកនូវគន្លឹះសំខាន់ៗក្នុងការសម្រេចគោលដៅដ៏ធំដល់គ្រប់គ្នាឱ្យមានផែនការច្បាស់លាស់និងជឿជាក់លើខ្លួនឯងផងដែរ។
ចំពោះលោក ធារី ចន្ថាប៊ីន កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លិបវិសាខាព្រមទាំងជាបុគ្គលតំណាងរបស់ Tiger ដែរនោះ បានលើកឡើងថាការប្រសិទ្ធនាម Year of The Tiger 2022 ជាឆ្នាំនៃភាពជឿជាក់និងពិតជាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់រូបលោកផ្ទាល់ ក៏ដូចជាមនុស្សគ្រប់គ្នាផងដែរ។
កីឡាដែលអាចលេងជាខ្សែបម្រើ និងខ្សែការពារដ៏ឆ្នើមរូបនេះបានប្រាប់ពីគោលបំណងធំៗរបស់លោកឱ្យដឹងផងដែរថា៖
ចំណែកឯកីឡាករ កែវ សុខផេង កីឡាករជម្រើសជាតិ និងក្លិបវិសាខា ហើយក៏ជាបុគ្គលតំណាងTiger ដែរក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា Year of The Tiger គឺតំណាងឱ្យភាពអង់អាចភាពជោគជ័យ និងភាពជឿជាក់។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានបន្ថែមថា៖
ជាមួយនេះដែរកីឡាករឆ្នើម និងជាបុគ្គលតំណាងរបស់ Tiger ទាំងពីររូបនេះ ក៏បានចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលស្នេហាកីឡាបាលទាត់ និងចង់ក្លាយជាកីឡាករអាជីពឱ្យបញ្ចេញនូវសក្ដានុពល និងទេពកោសល្យរបស់ខ្លួនជាមួយនឹងភាពក្លាហាន និងភាពជឿជាក់ដើម្បីសម្រេចនូវក្ដីសុបិន្តនិងជោគជ័យនាពេលអនាគតផងដែរ។
អ្នកនាង មាស សុខសោភា វិញក៏បានលើកឡើងស្រដៀងគ្នាដែរថា៖
តារាចម្រៀងរូបនេះ ក៏បានបន្ថែមទៀតថា បើទោះបីជាកិច្ចការនេះមិនមែនជារឿងងាយស្រួលប៉ុន្តែអ្នកនាងនឹងខិតខំឱ្យអស់ពីសមត្ថភាព ហើយអ្នកនាងក៏បានផ្ដល់ជាសារលើកទឹកចិត្តឱ្យអ្នកគាំទ្រទាំងអស់ជឿជាក់លើខ្លួនឯងស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុង Year of The Tiger 2022។
ចំពោះលោក ហ្សូណូ ជាតារាចម្រៀង និងតារាសម្ដែងមួយរូបវិញ ក៏បានបញ្ជាក់ឱ្យដឹងថា Year of The Tiger ត្រូវតែជាឆ្នាំនៃភាពជោគជ័យដែលពោរពេញដោយភាពច្នៃប្រឌិតគំនិតថ្មីៗ និងភាពជឿជាក់ ហើយគោលដៅធំបំផុតរបស់លោកគឺពង្រឹងសមត្ថភាពសិល្បៈរបស់លោកនិងពង្រីកមុខជំនាញផ្ទាល់ខ្លួន។
លោក Jeroen Shoorel ជា PremiumPortfolio Manager ស្ថិតនៅក្រោមក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា៖
ចង់ជ្រាបច្បាស់ពីអត្ថន័យសូមរីករាយទស្សនាវីដេអូជំរុញទឹកចិត្តពីសិល្បករនិងបុគ្គលតំណាងទាំង5រូបរបស់យើងនៅទីនេះ៖
Preap Sovath(https://fb.watch/agNa8uOgas/)
Meas Soksophea (https://fb.watch/agNU1MqPpB/)
Zono (https://fb.watch/agNWHFyYtu/)
Keo Sokpheng (https://fb.watch/agNYdXmmbF/)
Thierry Chantha Bin (https://fb.watch/agNZNHP3fO/)
អំពី Tiger Beer
Tiger Beer ត្រូវបានផលិតឡើង នៅក្នុងប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់តាំងពីឆ្នាំ1932 មកម្ល៉េះ។ សព្វថ្ងៃ Tiger Beer គឺជាស្រាបៀរគុណភាពខ្ពស់លំដាប់ថ្នាក់លេខ1 នៅក្នុងតំបន់អាស៊ីនិងជាស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោកដែលមានម៉ាកល្បីនិងរីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ Tiger Beer ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ប្រទេសនៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ www.tigerbeer.com៕[SS4]
[SS1]Toadd more if he has any new year resolution to discover new courage.
[SS2]Dowe have longer version of this quote? For example, whether he mention “I wantto be an outstanding football champion playing along with my team and I set agoal to earn 2 champions which are Cambodia League and Samdech Techo Hun Sen Cup this year.”
[SS3]Canwe also have someone to talk about how the covid 19 recovery helps to pursuemore courage in his/her career as well as the whole country?
[SS4]Asthis is already mentioned in the introduction above, so there is no need tohave it here.