ភ្នំពេញ៖ កម្មវិធីប្រកួតបវកញ្ញាវ័យក្មេង Miss Teen International Cambodia 2023 វគ្គ The Runway ជាមួយលោក ថេណា និងអ្នកនាង ពេជ្រ សូលីកា ប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ រៀបចំដោយក្រុមហ៊ុន DREAMTEAM ជាក្រុមហ៊ុនសម្ព័ន្ធរបស់ MEDIALOAD ដែលមានលោក អ៉ិន វិចិត្រ - MR. IN VICHET ជា Founder និង CEO of MEDIALOAD និងលោក លាង រតនះ - MR. LEANG ROTTNAK ជា Deputy CEO of MEDIALOAD និង CEO of DREAMTEAM។
ក្នុងអំឡុងពេលប្រកួតវគ្គ The Runway ជាមួយលោក ថេណា និងអ្នកនាង ពេជ្រ សូលីកា កម្មវិធីទាំងមូលពិតជាទទួលបានការគាំទ្រខ្លាំង និងមានការចូលរួមទស្សនាផ្ទាល់ពីសំណាក់មហាជនជាច្រើនកុះករ ក៏ដោយសារមានការចូលរួមរៀបចំកម្មវិធីដោយក្រុមការងារ DREAMTEAM ផ្ទាល់ និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ដែលអាចធ្វើឲ្យកម្មវិធីមានភាពរលូន និងដំណើរការទៅមុខបានយ៉ាងល្អ។
ក៏ដូចគ្នាដែរ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣នេះ យើងមានវត្តមាន លោក លាង រតនះ - MR. LEANG ROTTNAK ដែលជា Deputy CEO of MEDIALOAD & CEO of DREAMTEAM បានផ្តល់កិត្តិយសក្នុងការប្រគល់លិខិតសរសើរដល់យុវជនស្ម័គ្រចិត្តទាំងអស់របស់យើង។
ក្រុមហ៊ុន DREAMTEAM ក៏ដូចជាក្រុមហ៊ុន MEDIALOAD នឹងបន្តផ្ដល់ឱកាសទៅកាន់ យុវជន និងយុវនារីកម្ពុជា ក្នុងការចូលរួមទទួលយកនូវបទពិសោធន៍ការងារថ្មីៗបន្ថែម ពីក្រុមហ៊ុនរបស់យើង។
ទន្ទឹមនឹងមាន យុវជន និងយុវតីវ័យក្មេងជាច្រើនរូប បានចំណាយពេលវេលាជាមួយនឹងការងារស្ម័គ្រចិត្ត ក្នុងកម្មវិធីរបស់យើង ពីក្រុមហ៊ុន DREAMTEAM និង MEDIALOAD ទាំងមូលពិតជាអរគុណខ្លាំងទៅកាន់ប្អូនៗគ្រប់ៗគ្នាយ៉ាងអស់ពីចិត្ត៕
សូមទស្សនារូបភាពខាងក្រោម៖