ហុងកុង៖ ក្រៅពី ទំនាក់ទំនងស្នេហាដ៏គួរឲ្យចាប់អារម្មណ៍ រវាង តារាប្រុស លោក Nicholas Tse និង តារាស្រី Faye Wong ហើយ មនុស្សជាច្រើន ថែមទាំងយកចិត្តទុកដាក់ទៅលើ ការបង្ហាញខ្លួន របស់ Faye Wong ដែលអាចចាត់ទុកថា នាងគឺជាស្រីស្អាតម្នាក់ នៅក្នុងវិស័យកម្សាន្តហុងកុង។
មិនត្រឹមតែប៉ុណ្ណោះ បើទោះជាបច្ចុប្បន្ននេះ Faye Wong មានវ័យ ៥២ឆ្នាំហើយក៏ដោយ ប៉ុន្តែសម្រស់របស់នាងនៅតែដិតជាប់ក្នុងអារម្មណ៍ហ្វេនៗ ជាមួយនឹងការបង្ហាញខ្លួនក្នុងឃ្លីបមួយ ដែលបានលេងខ្លួនក្នុងឈុតសម្លៀកបំពាក់អាវយឺតពណ៌លឿងយ៉ាងសាមញ្ញ តែងសក់ខ្លីដ៏ទាន់សម័យ តែបែរជាធ្វើឲ្យមើលទៅមុខមាត់របស់នាង កាន់តែមានភាពវ័យក្មេងខ្លាំង ដ៏មិនគួរឲ្យជឿ។
ម៉្យាងវិញទៀត បណ្ដាអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជា ព្រមទទួលស្គាល់ថា បើទោះបីជាមានអាយុច្រើនក្ដី តែសម្រស់ Faye Wong មិនបានផ្លាស់ប្ដូរទៅតាមពេលវេលាឡើយ និងនៅតែរក្សាបាននូវភាពស្រស់ស្អាតវ័យក្មេង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖