កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី BLACKPINK បានមកដល់ទីក្រុងញូវយ៉កដោយសុវត្ថិភាព ហើយសមាជិកត្រូវបានគេប្រទះឃើញនៅសណ្ឋាគារមួយក្នុងទីក្រុង កំពុងទទួលបានការចាប់អារម្មណ៍ ថែមទាំងបាន ចែកចាយរូបភាពជាច្រើននៅលើបណ្តាញសង្គមទៀតផង។
ជាក់ស្តែង នៅថ្ងៃទី ២៧ ខែសីហា Splash បានចេញផ្សាយរូបថតសមាជិកក្រុម K-pop ចាកចេញពីសណ្ឋាគារដើម្បីឆ្ពោះទៅរកកាលវិភាគដំបូងរបស់ពួកគេនៅទីក្រុងញូវយ៉ក។
ទៀតសោត នៅក្នុងរូបថត Jennie Lisa Rose និង Jisoo ត្រូវបានគេឃើញចាកចេញពីអគារដែលហ៊ុំព័ទ្ធដោយអ្នកគាំទ្រ ជាពិសេស សមាជិកទាំងអស់មើលទៅទាន់សម័យ ម្នាក់ៗស្លៀកស្ទីលឃូល មានភាពទាក់ទាញរៀង ៗ ខ្លួន។
ទន្ទឹមនឹងនោះ BLACKPINK បានចេញបទចម្រៀងដំបូង «Pink Venom» នៅថ្ងៃទី ១៩ ខែសីហា ហើយនឹងចេញអាល់ប៊ុមពេញទីពីររបស់ពួកគេ «BORN PINK» នៅថ្ងៃទី ១៦ ខែកញ្ញានាពេលខានមុខ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖