អាយដលម៉េចមិនចាស់សោះ! ចេញរូបថ្មីភ្លាម Yoona និង Taeyeon ត្រូវគេសរសើរពីសម្រស់ក្មេងជាងវ័យ - TrueID

អាយដលម៉េចមិនចាស់សោះ! ចេញរូបថ្មីភ្លាម Yoona និង Taeyeon ត្រូវគេសរសើរពីសម្រស់ក្មេងជាងវ័យ

November 2, 2021

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១ ខែវិច្ឆិកា កម្រងរូបភាពជាលើកដំបូងសម្រាប់ Season's Greetings ក្នុងឆ្នាំ ២០២២ របស់ក្រុម SNSD ក៏បានបង្ហាញឡើងយ៉ាងពិសេស ហើយភ្លាម​ៗ​នោះ ​រូបថត​សមាជិកនារីមួយនេះ ក៏ត្រូវហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែសម្រស់ស្រស់ស្អាតរបស់តារាស្រី​ទាំង​៥​ Taeyeon Yoona Yuri Sunny និង​ Hyoyeon

បើទោះបីជា រយៈពេល ១៤ឆ្នាំ បានកន្លងផុតទៅ សមាជិកក្រុមនារី SNSD កាន់តែមានសម្រស់ស្អាត ដិតជាប់ក្នុងចិត្តទស្សនិកជន ដោយពួកគេម្នាក់ៗ សុទ្ធតែស្ថិតក្នុង​វ័យ ៣០ ឆ្នាំ​ ប៉ុន្តែបែរជា បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត ​លាន់​មាត់​សរសើរពីភាពវ័យក្មេងរបស់ពួកគេ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រី ២ រូប Taeyeon និង Yoona បែរជាបានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការស្លៀកពាក់ ​បែប​នារីអភិជន យ៉ាង​ប្រណីត ពោរពេញដោយភាព​ស្រស់​ស្អាត ​ដូច​ព្រះនាង​ចេញ​ពី​សៀវភៅរឿង។ ជាពិសេស ស្បែក ទម្រង់មុខ ភ្នែក ព្រមទាំងស្នាមញញឹមរបស់តារាស្រីរូបនេះ អ្នកគាំទ្រជាច្រើន មិនមើលឃើញពីសញ្ញានៃភាពចាស់នោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Taeyeon
Taeyeon
Taeyeon
Taeyeon
Yonna
Yonna
Yoona
Yoona
រូបភាពសមាជិកក្រុម SNSD
រូបភាពសមាជិកក្រុម SNSD
រូបភាពថ្មី Taeyeon
រូបភាពថ្មី Taeyeon
រូបភាពថ្មី Yoona 
រូបភាពថ្មី Yoona 
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...