Idol មកវិញហើយ Seo Ye Ji ត្រលប់​មក​វិញ​ជាមួយ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ថ្មី​ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ - TrueID

Idol មកវិញហើយ Seo Ye Ji ត្រលប់​មក​វិញ​ជាមួយ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ថ្មី​ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ

June 3, 2022

កម្សាន្ត ÷ កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា ម៉ាក​វ៉ែនតា RIETI បាន​ប្រកាស​ថា​ខ្លួន​បាន​ជ្រើស​រើស Seo Ye Ji ម្ដង​ទៀត ​ជា muse របស់ពួកគេ ដែលម៉ាកនេះពីមុនបានសហការជាមួយ Seo Ye Ji នៅក្នុងខែមីនា ឆ្នាំ ២០២១ ហើយឥឡូវនេះនឹងបន្តទំនាក់ទំនងរបស់ពួកគេឡើងវិញ។

Seo Ye Ji 
Seo Ye Ji 

មនុស្សម្នាក់មកពី RIETI បាននិយាយថា «ខ្ញុំសប្បាយចិត្តដែល Seo Ye Ji នឹងអាចធ្វើការជា muse របស់ RIETI ម្តងទៀតនៅឆ្នាំនេះ សូមយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះសកម្មភាពនាពេលអនាគតរបស់ RIETI និង Seo Ye Ji ដែលបញ្ចេញនូវរូបភាព និងមន្តស្នេហ៍ដ៏អស្ចារ្យ»។

Seo Ye Ji 
Seo Ye Ji 

យ៉ាងណា ទន្ទឹមនឹងការប្រកាសនេះ RIETI ក៏បានបញ្ចេញរូបភាពផ្សាយពាណិជ្ជកម្មថ្មីដែលមាន Seo Ye Ji ផងដែរ ដែលតារាស្រីរូបនេះ បានបង្ហាញភាពឡូយឆាយ ជាមួយនឹងវ៉ែនតាខ្មៅ ដែលត្រូវនឹងរ៉ូបសូត្រ។

Seo Ye Ji 
Seo Ye Ji 

គួររំលឹកផងដែរថា Seo Ye Ji ត្រូវផ្អាកសកម្មភាពរបស់នាង ដោយសារតែរឿងចម្រូងចម្រាស ដែលតារាស្រីរូបនេះត្រូវបានចោទប្រកាន់ថាបានបោកបញ្ឆោតអតីតមិត្តប្រុសរបស់នាង គឺតារាសម្តែង Kim Jung Hyun ហើយថ្មីៗនេះ Seo Ye Ji បានត្រលប់មកវិញក្នុងរឿងភាគ tvN «Eve» ដែលបានចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី ១ ខែមិថុនា។

Seo Ye Ji 
Seo Ye Ji 

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...