ហុងកុង៖ ទោះបីជា ស្ថិតក្នុងវ័យ៤២ឆ្នាំក៏ពិតមែន តែតារាស្រី Cecilia Cheung តែងតែទទួលបានការសរសើរពីតមហាជនជាច្រើន ចំពោះមុខមាត់ស្រស់ស្អាត និងស្បែកសរលោងក្មេងជាងវ័យ។
លើសពីនេះ ក្នុងពេលដែល នាងបានក្លាយជា អ្នកម្តាយកូន ៣នាក់ក៏ដោយ ប៉ុន្តែ Cecilia Cheung នៅតែត្រូវបានហ្វេនៗបញ្ចេញមតិ ពីសម្រស់ខាងក្រៅ ដែលមើលទៅ មិនមានភាពខុសគ្នា កាលពីពេលដែល តារាស្រីរូបនេះ បានបង្ហាញខ្លួន អំឡុង ២០ ឆ្នាំមុន នោះទេ។
ដោយឡែក ដោយសារតែភាពក្មេងជាងវ័យ គួរឲកត់សម្គាល់របស់ Cecilia Cheung បែបនេះហើយ ទើបប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយ បានបង្ហាញពីវិធីសាស្រ្តមួយចំនួន របស់តារាស្រីរូបនេះ ដែលមានរហូតដល់៥ចំណុច និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ ផងដែរ។ ក្នុងនោះដែរ Cecilia Cheung បានបង្ហាញពីវិធីដូចជា៖
១. បង្កើតម៉ាសសំណើមដោយខ្លួនឯង
២. ការស្តារស្បែកឡើងវិញបន្ទាប់ពីត្រូវពន្លឺព្រះអាទិត្យ៖ ចំពោះចំណុចនេះ នៅពេលដែល នាងបានប្រឈមមុខនឹងកាំរស្មីអ៊ុលត្រាវីយូឡេ ជាយូរនោះ នាងតែងតែធ្វើឲ្យសើមស្បែកជាមួយនឹងផលិតផលមួយ ជាមួយនឹងការបន្ថែមMagicWater ដើម្បីស្តារស្បែកឡើងវិញ ក៏ដូចជា កាត់បន្ថយការឡើងក្រហម និងហើម។
៣. លាងមុខតិច
៤. ចិញ្ចឹមថែរក្សាស្បែកពីខាងក្នុង៖ Ceccilia Cheung បានរក្សាទម្លាប់ញ៉ាំផ្លែបឺររាល់ថ្ងៃ។
៥. ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖