កូរ៉េខាងត្បូង ៖ថ្មីៗនេះ ត្រូវបានគេបង្ហាញថា JunJi Hyun គឺជាតារាដែលទទួលបានប្រាក់ខែខ្ពស់បំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង ថ្វីត្បិតតែវាមិនមែនជារឿងភ្ញាក់ផ្អើលក៏ដោយដែលបានបង្ហាញពីប្រវត្តិរូបដ៏វែងរបស់នាង អ្នកប្រហែលជាភ្ញាក់ផ្អើល ដែលដឹងថានាងរកបានប៉ុន្មាន។
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១កម្មវិធីព័ត៌មានដ៏ល្បីមួយ ឈ្មោះ Entertainment Live បានរាយការណ៍ថាបច្ចុប្បន្ននាងគឺជាតារាដែលមានថ្លៃខ្លួនខ្ពស់បំផុត ត្រូវបានគេដឹងថា នាងទទួលបានប្រាក់១០០ លានវ៉ុន ក្នុងមួយភាគសម្រាប់រឿង “My Love From The Star” ដែលនោះគឺជិត១ លានដុល្លារ ឯណោះនៅក្នុងមួយវគ្គ។
យោងតាម Entertainment Live តម្លៃខ្លួនជាតារារបស់នាងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីពេលនោះមក ដែលនាងគិតថ្លៃ ១៧ រយលានវ៉ុន សម្រាប់ការបង្ហាញខ្លួនក្នុងឥឡូវនេះ(១៤.៦ លានដុល្លារ) ទោះបីជាវាមិនត្រូវបានបញ្ជាក់ ប្រសិនបើវាសំដៅទៅលើរឿងទាំងមូល ឬគ្រាន់តែជារឿងភាគក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo